Reinier គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករជាច្រើនដែល Real Madrid អាចនឹងបញ្ចេញឱ្យលេងក្រៅក្លឹបនៅរដូវក្តៅនេះ ហើយគោលដៅបន្ទាប់របស់កីឡាករសញ្ជាតិប្រេស៊ីលអាចជាក្លឹប Torino ។
ភាគីអ៊ីតាលីបានទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាកររូបនេះរួចទៅហើយ ហើយការចរចាបានចាប់ផ្តើមសម្រាប់ការខ្ចីប្រាក់ដែលអាចធ្វើទៅបាន នេះបើតាមសារព័ត៌មានGOALបានបញ្ជាក់។
ខ្សែបម្រើប្រយុទ្ធបានត្រលប់ទៅក្លឹបដើមរបស់គាត់វិញនៅរដូវក្តៅ បន្ទាប់ពីបញ្ចប់ការខ្ចីជើងរយៈពេល២ឆ្នាំ ជាមួយនិង Borussia Dortmund ប៉ុន្តែជាថ្មីម្តងទៀត កំពុងស្វែងរកក្លឹបថ្មី ខណៈដែលសមត្ថភាពរបស់គាត់ មិនទាត់គ្រប់នឹងតម្រូវការរបស់ Madrid។
Torino មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ កីឡាករ Reinier ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលមួយឆ្នាំ សម្រាប់រដូវកាលឆ្នាំ២០២២-២៣។ ក្លឹបនៅ Serie A បានបាត់បង់ខ្សែប្រយុទ្ធកីឡាករ Andrea Belotti បន្ទាប់ពីកិច្ចសន្យារបស់គាត់ បានផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ហើយកំពុងស្វែងរកការពង្រឹងគុណភាព នៅក្នុងតំបន់ប្រយុទ្ធ៕