Robert Lewandowski បាននិយាយថា Bayern Munich នឹងមិនចាំបាច់នាំយកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែងរបស់គេ បន្ទាប់ពីការផ្លាស់ប្តូររបស់គេ ទៅកាន់ Barcelona ។
Lewandowski បានចូលរួមជាមួយ Barcelona ក្នុងកិច្ចព្រមព្រៀងកាលពីរដូវក្តៅក្នុងតម្លៃ៥០លានអឺរ៉ូ (៤៣លានផោន / ៦០លានដុល្លា) ដែលបានបញ្ចប់រយៈពេលប្រាំបីឆ្នាំរបស់គាត់នៅក្នុងកីឡដ្ឋាន Allianz Arena ។
វាត្រូវបានគេលើកឡើងថា ការចាកចេញរបស់កីឡាករសញ្ជាតិប៉ូឡូញបានធ្វើឱ្យ Bayern ចុះខ្សោយ ប៉ុន្តែកីឡាកររូបនេះ និយាយថា លោក Julian Nagelsmann នៅតែមានជម្រើសគុណភាពខ្ពស់ជាច្រើន សម្រាប់តំបន់ប្រយុទ្ធ។
កីឡាករ Sadio Mane បានក្លាយជាសមាជិកថ្មីតែមួយគត់របស់ Bayern នៅរដូវក្ដៅនេះ ប៉ុន្តែ Lewandowski សង្ឃឹមថា ក្លឹបយក្សអាល្លឺម៉ង់គង់តែសម្របខ្លួនបាន បន្ទាប់ពីគ្មានគេ៕