ខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម បានផ្តល់ការឆ្លើយតបទៅកាន់លោក Erik ten Hag ដោយការស៊ុតបញ្ចូលទី៣ ការប្រកួតជាប់ៗគ្នា មុនបើករដូវកាលថ្មី។
កីឡាករអន្តរជាតិសញ្ជាតិបារាំងរូបនេះ បានបើកការស៊ុតបញ្ចូលទីគ្រាប់ដំបូង ក្នុងជ័យជម្នះ ៣-១ លើក្រុម Crystal Palace នៅក្នុងទីក្រុង Melbourne ដើម្បីបន្តកំណត់ត្រា១០០ភាគរយ របស់បិសាចក្រហមនៅរដូវក្តៅនេះ។
វាគឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះមួយ សម្រាប់អ្នកគ្រប់គ្រងថ្មីលោក Ten Hag ដែលនឹងរីករាយជាពិសេស ចំពោះខ្សែប្រយុទ្ធរបស់គាត់ដែលគួរឱ្យចាប់អារម្មណ៍ អំឡុងពេលដែលមានភាពមិនច្បាស់លាស់ ជុំវិញអនាគតរបស់កីឡាករ Cristiano Ronaldo ។
កីឡាករ Jadon Sancho និង Marcus Rashford ក៏ស្ថិតក្នុងតារាងរកគ្រាប់បាល់ផងដែរ ដោយ Joel Ward បានស៊ុតបញ្ចូលទីទទួលបានគ្រាប់លួងចិត្តឱ្យទៅ Palace វិញផងដែរ៕