ទីបំផុតក្រុម Manchester United កំពុងតែឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកលើកីឡាករ Frenkie de Jong បន្ទាប់ពីមានការចចារជាយូរណាស់មកហើយ ជាមួយនិង Barcelona។
ក្លឹបទាំងពីរបានយល់ព្រមជាមួយទឹកប្រាក់ ៧១លានផោន (៨៤លានដុល្លារ) ដើម្បីនាំយកគោលដៅកីឡាករកំពូលរបស់លោក Erik ten Hag ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួន មិនត្រូវបានចោទជាបញ្ហា សម្រាប់កីឡាករអន្តរជាតិហូឡង់នោះទេ។
ទោះបីជាមានការបញ្ជាក់ជាសាធារណៈរបស់ខ្សែបម្រើរូបនេះថា គាត់មានបំណងលេងបន្តនៅ Camp Nou ក៏ដោយ ក៏ United នៅតែមានទំនុកចិត្តថា កីឡាកររូបនេះ បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ Old Trafford និងការជួបជុំជាមួយអតីតអ្នកគ្រូបង្វឹករបស់គាត់ អំឡុងពេលដែលលេងនៅ Ajax ។
United និង Barca បានយល់ព្រមលើតម្លៃក្រៅផ្លូវការប្រហែលជា៥៥លានផោន (៦៥លានដុល្លារ) កាលពីដើមរដូវក្តៅនេះ ប៉ុន្តែវាត្រូវបានគេជឿថា បច្ចុប្បន្ននេះអាចឡើងដល់ ៦៣លានផោន (៧៤.៥លានដុល្លារ) ដោយមិនទាន់បូកបញ្ចូលអត្ថប្រយោជន៍បន្ថែមនោះទេ៕