ការពិភាក្សាកំពុងបន្តធ្វើឡើងជាមួយនឹង Ajax លើកិច្ចព្រមព្រៀងសម្រាប់ខ្សែការពារអន្តរជាតិអាហ្សង់ទីន។
Manchester United កំពុងតែខិតកាន់តែគាកគោលដៅរបស់ពួកគេ ក្នុងការនាំយកកីឡាករ Lisandro Martinez ហើយបច្ចុប្បន្ននេះ កិច្ចពិភាក្សាកំពុងតែបន្តធ្វើឡើងជាមួយ Ajax លើកិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិរបស់អាហ្សង់ទីន។
Arsenal ក៏មានការចាប់អារម្មណ៍លើខ្សែការពាររូបនេះ នៅរដូវក្តៅនេះផងដែរ ប៉ុន្តែមិនអាចឈានដល់ការយល់ព្រមលើតម្លៃខ្លួននោះទេ។
ក្លឹបនៅ Premier League ទាំងពីរបានដាក់ការដេញថ្លៃជាច្រើនលើក ដែលត្រូវបានច្រានចោលដោយ Ajax សម្រាប់ការនាំយកកីឡាករវ័យ២៤ឆ្នាំ ដែលបានចំណាយពេល៣ឆ្នាំ ចុងក្រោយនៅទីក្រុង Amsterdam បន្ទាប់ពីគាត់ផ្ទេរពី Defensa y Justicia ក្នុងឆ្នាំ២០១៩៕