Pogba និយាយថា អស់អារម្មណ៍ជាមួយ Man Utd ទើបសំរេចចិត្តទៅ Juventus​

ខ្សែ​បម្រើ​អន្តរជាតិរបស់​បារាំង Paul Pogba​ ​បានវិល​ត្រលប់​មក​កាន់ទីក្រុង Turin វិញ​ហើយ បន្ទាប់​ពី​បាន​​ចំណាយពេលដ៏គួរឱ្យខកចិត្ត​យ៉ាង​ខ្លាំង ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ ក្នុង​ប្រទេស​អង់គ្លេស​។ 

កីឡាករ​ Paul Pogba បានរៀបរាប់ថា គាត់បាត់បង់ "អារម្មណ៍នៃការលេងបាល់ទាត់" ក្នុងរយៈពេលប្រាំមួយរដូវកាលនៅ Manchester United ដែលគាត់បានប្រឈមមុខនឹងការរិះគន់ជាច្រើន​ ជាមួយគ្នានេះដែរ ម្ចាស់ពានរង្វាន់ World Cup សង្ឃឹមថា នឹងរកឃើញជាថ្មីនូវសេចក្តីស្រឡាញ់របស់គាត់ ចំពោះការប្រកួតបាល់ទាត់ បន្ទាប់ពីបានធ្វើ "ការសម្រេចចិត្តត្រឹមត្រូវ" ដើម្បីត្រលប់មកកាន់ Juventus វិញ។

ខ្សែបម្រើវ័យ២៩ឆ្នាំ ដែលគួរឱ្យចាប់អារម្មណ៍បានវិលត្រឡប់ទៅកាន់ទីក្រុង Turin ដោយឥតគិតថ្លៃ បន្ទាប់ពីបានសម្រេចចិត្តបដិសេដ នឹងការបន្តកុងត្រាថ្មីនៅក្នុងប្រទេសអង់គ្លេស។

ទម្រង់លេងកាលពីមុនរបស់គាត់ អំឡុងពេលនៅប្រទេសអ៊ីតាលី បានជារឿងមួយដែលមិនអាចបំភ្លេចបាន ខណៈដែលគាត់បានឈ្នះពានរង្វាន់ Serie A ចំនួនបួនលើក​ ហើយបានក្លាយជាកីឡាករ ដែលមានតម្លៃថ្លៃបំផុត នៅលើភពលោក នៅពេលបញ្ចប់ការផ្ទេរប្រាក់៨៩លានផោន (១០៥ លានដុល្លារ) ទៅកាន់ Old Trafford ហើយគោលបំណងរបស់គាត់គឺចង់យក​ ជាកន្លែងដែលគាត់បានចាកចេញជាមួយក្លឹបដែលកំពុងត្រូវការគាត់បំផុស៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង