កីឡាករវ័យ២២ឆ្នាំ មានបំណងចង់ផ្លាស់ទៅលេងនៅ Premier League ប៉ុន្តែក្លឹបយក្សនៅ Eredivisie សង្ឃឹមថា នឹងអាចរក្សាទុកកីឡាកររូបនេះ។
Man Utd បានខិតកាន់តែជិតលើការពិភាក្សា អំពីតម្លៃផ្ទេរកីឡាករវ័យ២២ឆ្នាំរបស់ Ajax ប៉ុន្តែម្ចាស់ជើងឯក Eredivisie កំពុងតែទប់ស្កាត់ការចរចានេះ ដែលពួកគេសង្ឃឹមថា នឹងអាចរក្សាទុករូបគាត់សម្រាប់មួយរដូវកាលថែមទៀត។
បិសាចក្រហម Manchester United បានធ្វើការស្នើជាមួយតម្លៃចំនួន៦០លានអឺរ៉ូ (៥១លានផោន/៦១លានដុល្លា) ទៅកាន់ក្លឹប Ajax សម្រាប់ខ្សែបម្រើស្លាបកីឡាករ Antony ប៉ុន្តែក្រុមហូឡង់កំពុងរំពឹងថា នឹងទទួលបានតម្លៃ៨០លានអឺរ៉ូ (៦៨លានផោន/៨១លានដុល្លា)។ នេះបើតាមការយល់ឃើញរបស់សារព័ត៌មាន GOAL។
បិសាចក្រហមបានកំពុងពិភាក្សា ដើម្បីការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីល ដែលភ្នាក់ងាររបស់គាត់ធ្លាប់បានទៅកាន់អឺរ៉ុប ចាប់តាំងពីចុងរដូវកាល ដើម្បីព្យាយាមបញ្ចប់កិច្ចព្រមព្រៀងមួយ៕