Manchester United បានបញ្ចប់ការចុះហត្ថលេខាជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Erik ten Hag បន្ទាប់ពីនាំយកខ្សែការពារស្លាបឆ្វេង Tyrell Malacia ។
ទីបំផុតលោក Ten Hag បានចាប់ផ្តើមពង្រឹង Old Trafford ឡើងវិញហើយ។ ក៏ប៉ុន្តែការមកដល់របស់កីឡាករអន្តរជាតិសញ្ជាតិហូឡង់ពី Feyenoord នឹងផ្តល់ការប្រកួតប្រជែងភ្លាមៗ ដល់កីឡាករដែលកំពុងកាន់តំណែង Luke Shaw។
កីឡាករវ័យ២២ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំដែលនឹងរក្សាគាត់នៅ Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២៥-២៦ ហើយ United មានជម្រើសក្នុងការបន្តកុងត្រាមួយឆ្នាំទៀតក៏ដោយ៕