United អាចនឹងផ្ទេរយក Pochettino បើសិន PSG ត្រូវ Real ទម្លាក់ពី UCL

MANCHESTER United អាចនឹងផ្ទេរយក Mauricio Pochettino នៅខែក្រោយ ប្រសិនបើ PSG ត្រូវ Real Madrid ទម្លាក់ចេញពី Champions League។

អតីតគ្រូបង្វឹកក្រុម Spurs បានទទួលការខកចិត្តកាលពីយប់ថ្ងៃចន្ទ ខណៈដែលក្រុម PSG បានធ្លាក់ពី Coupe de France បន្ទាប់ពីចាញ់ Nice ដោយបាល់ប៉េណាល់ទី។ ការចាញ់នេះ បាននាំមកនូវសម្ពាធកាន់តែខ្លាំងលើលោក Pochettino ទោះបីជា PSG ឈរនៅកំពូលតារាង Ligue 1 ដល់ទៅ ១១ពិន្ទុក៏ដោយ។ Pochettino ក៏មានការផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ទៅ Manchester United។

យោងតាមអ្នកកាសែត Telefoot លោក Julien Maynard អនាគតរបស់គ្រូបង្វឹកអាហ្សង់ទីន អាចនឹងបញ្ចប់លើការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Real Madrid ។ ហើយប្រសិនបើក្រុមរបស់លោក Poch ចាញ់នោះគាត់អាចនឹងត្រូវជំនួសដោយ Zinedine Zidane៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង