Ronaldo កំពុងតែហ្វឹកហាត់នៅ Real Mallorca មុននឹងត្រឡប់ទៅ​ Man Utd សម្រាប់រដូវកាលថ្មី

Cristiano Ronaldo កំពុង​តែហ្វឹកហាត់​សម្រាប់​ការ​វិល​ត្រឡប់​ទៅកាន់​ Manchester United ដែលការហ្វឹកហាត់​នេះ កំពុងតែធ្វើឡើង​នៅ Real Mallorca។ 

តារាឆ្នើមរបស់ Man United  បានបង្ហោះរូបថតថ្មីមួយសន្លឹករបស់គាត់នៅលើបណ្ដាញសង្គម​ ដែលបង្ហាញថា គាត់កំពុងតែហ្វឹកហាត់នៅ​ Real Mallorca មុនរដូវកាលថ្មីមកដល់។

Ronaldo បានចំណាយវិសមកាលរដូវក្តៅរបស់គាត់នៅឯ​ Mallorca​ បន្ទាប់ពីបញ្ចប់ការប្រកួតរដូវកាល២០២១/២២។  Ronaldo បានចែករំលែករូបភាពខ្លួនឯងក្នុង Instagram នៅឯទីលានហ្វឹកហាត់របស់ក្លឹប La Liga ជាមួយនឹងសញ្ញាបញ្ជាក់ថា រូបគាត់បានត្រៀមរួចរាល់។

កីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ Man Utd កាលពីរដូវកាលមុន ហាក់ត្រៀមខ្លួនបានយ៉ាងល្អ ហើយពិតជាបានឆ្លងកាត់ការហ្វឹកហាត់ក្នុងទឹកដីអេស្ប៉ាញ។ ពាក្យចចាមអារ៉ាមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានភ្ជាប់ Ronaldo ជាមួយនឹងការផ្ទេរចេញពី Old Trafford បន្ទាប់ពី United បរាជ័យក្នុងការចូលរួមប្រកួតក្របខណ្ឌ Champions League៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង