Man United បានបញ្ជាក់ពីកីឡាករវ័យក្មេងបីនាក់ដែលលោក Erik ten Hag គួរតែយកមកកាន់ឈុតធំ

វីរបុរសរបស់ក្រុម Manchester United លោក Gary Pallister បានគាំទ្រកីឡាករវ័យក្មេង Alejandro Garnacho, James Garner និង Hannibal Mejbri ដើម្បីចូលរួមជាមួយក្រុមរបស់លោក Erik ten Hag នៅរដូវកាលក្រោយ។

គ្រូបង្វឹកថ្មីរបស់ United នឹងទទួលបានកីឡាករជាច្រើន ដែលគួរឱ្យចាប់អារម្មណ៍ក្នុងរដូវក្តៅនេះ ជាមួយនឹងយុវជនមួយចំនួនរបស់ក្លឹប ត្រូវបានជំរុញពួកគេឱ្យចូលរួមទៅក្នុងផែនការរបស់គាត់ បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេកាលពីរដូវកាលមុន។ 

Alejandro Garnacho ស្ថិត​ក្នុង​ចំណោម​​យុវជន​ដែល​នឹងអាចបង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​ការលេងជាជំរើសដំបូង​នៅ Manchester United។​ ​Garnacho បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​ខណៈ​ដែលបានជួយ​ក្លឹប​ឱ្យ​លើក​ពាន FA Youth Cup ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១១។​  កីឡាករ Hannibal ក៏​នឹង​ជាប់​ជាជំរើស​ក្រុម​ដំបូង​ក្នុង​រដូវ​ក្ដៅ​នេះ​ដែរ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​គាត់​កាល​ពី​រដូវ​កាល​មុន។ ទន្ទឹមនឹងនេះកីឡាករ Garner អាចស្ថិតក្នុងផែនការរបស់លោក Ten Hag បន្ទាប់ពីបានដើរតួដ៏ធំមួយ នៅក្នុងការជួយឱ្យ Nottingham Forest ឡើងទៅកាន់ ​Premier League៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង