Chelsea សម្លឹងឃើញកីឡាករ Clauss ដើម្បីជំនួសកន្លែង Azpilicueta

ក្រុមតោខៀវបានបន្តតាមដានពីខ្សែការពារស្លាប Jonathan Clauss របស់ក្លឹប Lens យ៉ាងល្អអស់រយៈពេលជាងមួយឆ្នាំ ហើយអាចនឹងធ្វើសកម្មភាព មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ។

Chelsea មានគោលបំណងនាំយកខ្សែការពារអន្តរជាតិរបស់បារាំងរូបនេះ​ ហើយរំពឹងថា នឹងអាចចុះហត្ថលេខានៅរដូវក្តៅនេះ ប្រសិនបើលក្ខខណ្ឌជាក់លាក់ណាមួយត្រូវបានបំពេញ។

កីឡាករវ័យ២៩ឆ្នាំ ត្រូវបានគេដាក់តម្លៃប្រហែល១០លានផោន (១២លានដុល្លារ)​ ដែលខ្សែការពាររូបនេះនៅសល់ពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ លើកិច្ចសន្យារបស់គាត់ ហើយរូបគេមិនចង់បន្តកិច្ចសន្យាទៀតទេ។

បញ្ហាចម្បងមួយសម្រាប់ Chelsea គឺគូប្រជែង Atletico Madrid ដែលបានកំណត់ថា Clauss ជាអ្នកជំនួសកន្លែងរបស់កីឡាករ Sime Vrsaljko៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង