Arsenal បានពន្លឿនការចរចាក្នុងការផ្ទេរយកកីឡាករ Jesus

Arsenal កំពុងពន្លឿនការចរចារបស់ពួកគេបន្ថែមទៀត ដើម្បីទទួលបានកិច្ចព្រមព្រៀងលើកីឡាករ Gabriel Jesus នេះបើតាមរយៈការបញ្ជាក់ពី GOAL។

បច្ចុប្បន្ននេះ Arsenal បានដាក់តម្លៃមួយដែលត្រូវបាន Man City ច្រានចោលសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល​ ដែលកីឡាកររូបនេះ នៅសល់កុងត្រាត្រឹមតែមួយឆ្នាំគត់ នៅ Etihad Stadium។  ការផ្តល់ជូននេះត្រូវបានគេជឿថាមានប្រហែល ៣០លានផោន។

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City គឺជាគោលដៅទីមួយរបស់ក្រុមកាំភ្លើងធំ សម្រាប់ទីផ្សារដោះដូរកីឡាករ​ ដែលការពិភាក្សាបានបន្តជាមួយអ្នកតំណាងរបស់គាត់ អស់ជាច្រើនខែមកហើយ។ 

កិច្ច​ព្រមព្រៀង​មិន​ទាន់​ ត្រូវ​បាន​សម្រេច​រវាង​ក្លឹប​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនុក​ចិត្ត​បានកំពុង​តែកើន​ឡើង​ថា​វានឹងអាចកើតឡើង ​​ក្នុង​ពេល​ឆាប់​ៗ​នេះ ​សម្រាប់​ម្ចាស់​ជើងឯក Premier League បួន​សម័យកាល៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង