ARSENAL បានរំលាយកិច្ចសន្យារបស់កីឡាករ Pierre-Emerick Aubameyang ដែលអនុញ្ញាតឱ្យប្រធានក្រុមរូបនេះ ចូលរួមជាមួយ Barcelona ក្នុងការផ្ទេរជាអចិន្ត្រៃយ៍ ដោយឥតគិតថ្លៃ។
អតីតប្រធានក្រុម Arsenal នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយខែដំបូង ជាមួយនឹងជម្រើសសំរាប់ឆ្នាំខាងមុខទៀតផងដែរ។ Arsenal បដិសេធមិនព្រមបង់ប្រាក់ជាច្រើន ប្រសិនបើអតីតប្រធានក្រុមរបស់ពួកគេនឹងលេងឱ្យក្លឹបយក្ស LaLiga ។
Arsenal គ្រាន់តែអនុញ្ញាតិអោយកីឡាករដែរនៅក្រៅស្រុកចាកចេញ ដោយលុបចោលកិច្ចសន្យារបស់គាត់ ដូចដែលពួកគេបានធ្វើជាមួយ Mesut Ozil កាលពីមួយឆ្នាំមុន។
Aubameyang បានផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយ Arsenal ហើយនឹងមិនត្រលប់ទៅ Emirates វិញទេ។ ហើយនោះ បានបើកផ្លូវឱ្យ Barcelona ចរចាដោយផ្ទាល់ជាមួយកីឡាករ ដែលគ្មានតម្លៃផ្ទេរ៕
ប្រភព៖ The Sun