ព្យាករណ៍គូ England vs Italy (Nations League)

អង់គ្លេស​មិន​មាន​ការ​ចាប់​ផ្តើម​ល្អនោះទេក្នុង​ការ​ប្រកួតពាន UEFA Nations League។ ពួក​គេ​ឈរនៅបាត​តារាងលីគA ក្នុង​ពូល​ទី៣​ ហើយ​នឹង​សង្ឃឹម​ថា ​នឹងអាច​ផ្លាស់​ប្តូរ​ពេល​ដែល​ពួក​គេ​ត្រូវ​ទទួល​ភ្ញៀវ​អ៊ីតាលី ​ក្នុងការប្រកួត​ទី៣នេះ។​ ការស៊ុតបាល់ពិន័យ១១នៅចុងម៉ោង ដើម្បីទទួលបាន១ពិន្ទុដំបូងរបស់ពួកគេ ដោយត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ១-១ ជាមួយអាល្លឺម៉ង់ កាលដែលកើតឡើងបន្ទាប់ពីពួកគេប្រកួតចាញ់ហុងគ្រី១-០ក្រៅដី។​ ការប្រកួតពានរង្វាន់ Nations League កន្លងមកចំនួន៥ប្រកួត​ ពួកគេទទួលបានជ័យជម្នះតែមួយប្រកួតគត់ គឺនៅពេលប្រកួតជាមួយនឹងអ៊ីស្លង់ ដោយបានយកឈ្នះ៤-០​ ដែលនេះក៏ជាលើកទីមួយរបស់ពួកគេក្នុងការរកបានគ្រាប់បាល់ច្រើនជាងមួយគ្រាប់ ក្នុង៥ប្រកួតចុងក្រោយរបស់ពួកគេ។​ មានតែការប្រកួតចំនួន៣ប៉ុណ្ណោះក្នុងចំណោមការប្រកួត Nations League ១០លើកចុងក្រោយរបស់ប្រទេសអង់គ្លេស ដែលមានគ្រាប់បាល់សរុបច្រើនជាង ២.៥គ្រាប់។

អ៊ីតាលី​កំពុង​ឈរ​លើ​នៅកំពូល​តារាង​ដោយ​មាន​៤​ពិន្ទុ ហើយ​ទើបតែ​ការ​ទទួលបាន​ជ័យ​ជម្នះ​លើ​ក្រុម​ហុងគ្រី​ ក្នុង​ផ្ទះដោយលទ្ធផល២-១ ដោយ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា១-១ ជាមួយ​នឹង​​អាល្លឺម៉ង់​ ក្នុងការប្រកួតមុន​​។​ ក្នុងការប្រកួត Nations League បីលើកចុងក្រោយពួកគេមិនស្គាល់ការចាញ់នៅឡើយទេ ហើយចាញ់ការប្រកួតតែ១លើកគត់ ក្នុងចំណោម១២ប្រកួត។​ ជំនួបនេះ នឹងក្លាយជាជំនួបលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ យូរ៉ូឆ្នាំ២០២០ ដែលអ៊ីតាលីបានយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី កាត់សេចក្តី។​

សំរាប់ការទស្សទាយ​ យើងរំពឹងថា អង់គ្លេសនឹងអាចបន្តការប្រកួតរបស់ពួកគេបាន ខណៈដែលពួកគេកំពុងស្វែងរកការឈ្នះលើកដំបូង នៅក្នុងការប្រកួតនេះ ប៉ុន្តែអ៊ីតាលីក៏កំពុងតែធ្វើបានដ៏ល្អក្នុងការប្រកួតនានា ហើយយើងយល់ថា លទ្ធផលស្មើគ្នារវាងប្រទេសទាំងពីរ នឹងកើតឡើងក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង