អ៊ីតាលីនឹងទទួលស្វាគមន៍ហុងគ្រី នៅក្នុងកីឡដ្ឋាន Stadio Dino Manuzzi សម្រាប់ការប្រកួតពានរង្វាន់ Nations League។ ពួកគេសង្ឃឹមថា នឹងទទួលបានជ័យជម្នះការប្រកួតលើកដំបូងរបស់ពួកគេ បន្ទាប់ពីពួកគេបានប្រកួតស្មើ១-១ជាមួយនិងអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាក។ អ៊ីតាលី ដែលជាម្ចាស់ជើងឯកយូរ៉ូសង្ឃឹមថានឹងអាចវិលត្រលប់មកវិញ និងឈ្នះពានរង្វាន់ Finalissima ប៉ុន្តែត្រូវបានអាហ្សង់ទីន សំពងដោយលទ្ធផល៣-០ទៅវិញ។ ក្រុមម្ចាស់ផ្ទះបានប្រកួតឈ្នះតែ១លើកគត់ ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងសរុបគ្រប់ការប្រកួតទាំងអស់ ដោយស្មើ៣ និងចាញ់២ប្រកួត។
នេះជាការប្រកួតលើកដំបូងរបស់ហុងគ្រីនៅក្នុងលីគA បន្ទាប់ពីពួកគេត្រូវបានដំឡើងមកពីលីគB ពួកគេមានការចាប់ផ្តើមយ៉ាងល្អបំផុត ក្នុងការប្រកួតបើកឆាក ដោយបានយកឈ្នះក្រុមអង់គ្លេស១-០ ។ ពួកគេមានកំណត់ត្រាក្រៅដីដ៏ល្អ ហើយនេះជាលើកដំបូងក្នុងការប្រកួត១១លើកចុងក្រោយរបស់ពួកគេ បន្ទាប់ពីស្មើ៣ប្រកួត និងឈ្នះ៧ប្រកួត។
សំរាប់ការជួបគ្នា៦ប្រកួតចុងក្រោយរបស់ពួកគេ អ៊ីតាលីចាញ់ហុងគ្រីតែម្តងគត់។ អ៊ីតាលីនឹងមានការប្រុងប្រយ័ត្នខ្ពស់ដែលលទ្ធផលតិចជាងបីពិន្ទុ នឹងបញ្ចប់នៃក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឡើងទៅឈរនៅកំពូលតារាង។ ម្យ៉ាងវិញទៀត ហុងគ្រី ក៏ដឹងថាមានតែការឈ្នះមួយគត់ ដែលនឹងធ្វើឱ្យពួកគេអាចឈរនៅលើកំពូលបាន។
សំរាប់ការទស្សន៍ទាយ អ៊ីតាលីនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕