ព្យាករណ៍គូ Austria vs Denmark (Nation League)

ប្រទេសអូទ្រីស និង​ដាណឺម៉ាក ត្រូវ​បាន​គេ​វិភាគថា នឹងត្រូវជួបការលំបាកក្នុង​ពូលA ប៉ុន្តែ​ពួកគេ​បាន​ចាប់​ផ្តើមបាន​យ៉ាង​ល្អទៅវិញ ក្នុងក្រុមដែលពោរពេញ​ដោយប្រទេសខ្លាំង។​ ប្រទេស​ទាំង​ពីរ​មាន​៣​ពិន្ទុ​ដូចគ្នា ដែលបាន​ពី​ការ​ប្រកួត​បើក​ឆាក ហើយ​​រំពឹងថា នឹងបាន​ឡើង​ទៅ​កាន់​កំពូល​តារាង​ដោយការទទួលបាន​ ៣ពិន្ទុបន្ថែមទៀត។​ នោះ​ជា​ការ​ប្រកួត​ទី​៤របស់​អូទ្រីស ក្នុង​ការ​ប្រកួត​ចំនួន​៥លើក​ដែល​ពួក​គេ​បានស៊ុតបញ្ចូលទី​២គ្រាប់​ ឬ​ច្រើន​គ្រាប់។​ 
សំរាប់ការប្រកួត៥លើកចុងក្រោយរបស់ពួកគេ មានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់ ហើយសំរាប់ការទទួលបានជ័យជម្នះលើប្រទេសក្រូអាត គឺជាគំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីលើកដំបូងរបស់ពួកគេ ក្នុងចំណោមការប្រកួតចំនួន៦លើក។​ 

ដាណឺម៉ាក​ត្រូវ​បាន​បារាំងនាំមុខ១គ្រាប់មុន ដោយ​បានយក​ឈ្នះ២-១វិញ ដើម្បី​ចូលរួមជាមួយ​អូទ្រីស​ក្នុងការឈរលើកំពូល​តារាង​នៃ​ពូល​នេះ។​ ពួក​គេ​បានស៊ុតបញ្ចូលទី​ពីរ​ ឬ​ច្រើន​ជាង​នេះ ​ក្នុង​ការ​ប្រកួត​២​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ៤ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​ ​ពួក​គេ​បាន​រក​គ្រាប់​បាល់​​ច្រើន​ជាង២.៥គ្រាប់។​ ក្នុង​ការ​ប្រកួត​៥​លើក​នៃពានរង្វាន់​ Nations League ពួក​គេ​ចាញ់​តែ​ម្តងគត់។​ ប្រទេសទាំងពីរធ្លាប់ជួបគ្នាក្នុងវគ្គជម្រុះវគ្គឡើងទៅកាន់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ ហើយដាណឺម៉ាកបានទទួលជ័យជម្នះទាំងពីរជើងដោយឈ្នះ៤-០​ និង ១-០​ លើប្រទេសអូទ្រីស។

សំរាប់ការទស្សន៍ទាយ​ ប្រទេសទាំងពីរតែងតែមានគ្រាប់បាល់ច្រើនជាង២.៥ បានកើតឡើងជាញឹកញាប់នៅក្នុងការប្រកួតថ្មីៗរបស់ពួកគេ ហើយយើងទស្សន៍ទាយថានឹងមានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់​ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង