ព្យាករណ៍គូ Italy vs Germany (Nations League)

ការ​ប្រកួត​ដ៏​ធំ​មួយ​កំពុង​តែកើតឡើង​ដែល​​អ៊ីតាលី​ត្រៀម​ខ្លួនរួចជាស្រេច ដើម្បីទទួល​ស្វាគមន៍​អាល្លឺម៉ង់ ​ក្នុង​ការ​ប្រកួតក្នុងលីកAពូល៣នៃពានរង្វាន់ UEFA Nations League។ ប្រទេសអ៊ីតាលី​មុននឹង​មកដល់ការប្រកួតនេះ​ ក្រោយពីបានបរាជ័យ​ជា​លើក​ទី​ពីរ​ជាប់ៗ​គ្នា ​ក្នុង​ការ​ប្រកួត​ជម្រុះការប្រកួតជើងឯកពិភពលោក ប៉ុន្តែ​​ជាមួយ​គ្នា​នោះ ពួកគេជា​ម្ចាស់​ជើងឯកទ្វីប​អឺរ៉ុប។​ ពួកគេបានឈានទៅវគ្គកំពូលរក្នុងការប្រកួត Nations League កាលពីរដូវកាលមុន ប៉ុន្តែអាចបញ្ចប់ត្រឹមតែចំណាត់ថ្នាក់លេខ ៣ប៉ុណ្ណោះ​ បើទោះបីជាលេងនៅក្នុងផ្ទះក៏ដោយ។ ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ ពួក​គេ​មាន​កំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ​១ប្រកួត​គត់ ហើយ​ពួកគេប្រកួតឈ្នះ​២ប្រកួត​ ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​ចំនួន​៦ប្រកួតដែលឈ្នះ​ស្រួល​បំផុត​គឺ​ឈ្នះ​លីទុយអានី៥-០។​ 

ក្រឡេកមកមើលអាឡឺម៉ង់វិញ ជាផ្នែកមួយផ្សេងទៀតចាប់តាំងពីប្រកួតចាញ់អង់គ្លេស ២-០​ ដែលបានធ្វើឱ្យពួកគេធ្លាក់ចេញពីការប្រកួតជើងឯកទ្វីអឺរ៉ុប ក្នុងឆ្នាំ២០២០។​ ពួកគេ​មិន​ដែលប្រកួតចាញ់នោះ​ទេ ចាប់​តាំងពី​ពេលនោះ​មក ក្នុង​ការ​ប្រកួត​ចំនួន​៩លើក ហើយ​ពួកគេ​ស្ថិត​ក្នុង​ចំណោម​ក្រុម ​ដែល​បាន​កក់​កៅអីឡើងទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២​។​ ការប្រកួត៦ ក្នុងចំណោម៩ប្រកួតចុងក្រោយ ពួកគេបានរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី ៨ប្រកួត ក្នុងចំណោម៩ប្រកួតនោះ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ។​ ការ​ប្រកួត​ក្រៅ​ដី​៥​ប្រកួតចុង​ក្រោយ​របស់​ពួក​គេ អាល្លឺម៉ង់​មានលទ្ធផល​ស្មើ​តែមួយប្រកួតគត់ជាមួយនឹង​ហូឡង់។ 


ចំណុចសំខាន់រវាង Italy - Germany
- អ៊ីតាលី ប្រកួតឈ្នះការប្រកួត៣ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ។
- អ៊ីតាលី​មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ១ប្រកួតគត់​ ក្នុង​ការ​ប្រកួត​៦លើក​ចុង​ក្រោយ។
- អាល្លឺម៉ង់​ប្រកួតចាញ់​១ប្រកួត​ក្នុង​ចំណោមការ​ប្រកួត​១០​លើក។
- អាល្លឺម៉ង់​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ​ឬ​ច្រើន​គ្រាប់​ក្នុង​ការ​ប្រកួត​៨​ចំណោមការ​ប្រកួត​៩លើក​ចុងក្រោយ​របស់​ពួកគេ​។
- អាឡឺម៉ង់មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៦ប្រកួត ក្នុងចំណោម១០ការប្រកួតចុងក្រោយរបស់ពួកគេ។

សំរាប់ការទស្សន៍ទាយរវាង​ Italy - Germany
អ៊ីតាលីធ្លាប់ប្រកួតឈ្នះអាល្លឺម៉ង់ចុងក្រោយ​ គឺនៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១២។ បន្ទាប់​ពី​នោះ​ពួក​គេ​បាន​ជួប​គ្នា​៤លើក​ ហើយ​អាឡឺម៉ង់​ឈ្នះ​១ប្រកួត​ និងបញ្ចប់​ដោយ​ស្មើគ្នា៣ប្រកួត។​ ក្រឡេកមក​ការ​ប្រកួត​នេះវិញ អាឡឺម៉ង់​នឹង​​បន្ត​បន្ថែមការ​ប្រកួត​មិន​ដែល​ចាញ់​នេះ ​ជាមួយ​នឹង​អ៊ីតាលីថែមទៀត។ ពួកគេក៏ធ្វើបានយ៉ាងល្អផងដែរ សំរាប់ការប្រកួតថ្មីៗនេះ ហើយនឹងក្លាយជាជំរើសដែលពេញចិត្តសំរាប់ការប្រកួតនេះ​ ទោះបីជាពួកគេលេងនៅក្រៅផ្ទះក៏ដោយ។  សំរាប់ទស្សន៍ទាយគឺអាល្លឺម៉ង់​​នឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង