Ronaldo ថា 'ពិតជារីករាយណាស់' ក្នុងការនៅបន្តជាមួយ Man Utd

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo បានប្រកាសភ្លាមៗម្តងទៀតថាអនាគតរបស់គាត់គឺនៅ Manchester United ដោយតារាឆ្នើមព័រទុយហ្គាល់បានអះអាងថា 'ពិតជារីករាយណាស់' ក្នុងការនៅ Old Trafford ដែលទស្សនៈរបស់គាត់គឺការឈ្នះពានរង្វាន់ធំៗប្រកបដោយកិត្តិយសក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងឆ្នាំ២០២២-២៣។

ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យបានចំណាយពេលត្រឹមតែ១២ខែប៉ុណ្ណោះ​ ដើម្បីសម្របខ្លួនជាមួយបិសាចក្រហម​ ក្នុងការត្រលប់មកវិញជាមួយអារម្មណ៍ដូចជាផ្ទះរបស់ខ្លួនពី Juventus នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្តែសំណួរបានចោទសួរថាតើកិច្ចសន្យាពីរឆ្នាំដំបូងនេះ  នឹងត្រូវបានផ្តល់កិត្តិយសដល់រូបលោកដែរឫទេ។

កីឡាករវ័យ៣៧ឆ្នាំដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន បានលើកឡើងថា គាត់នឹងស្នាក់នៅបន្ត​ និងដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនាក្លឹបឡើងវិញ​ ដែលកំពុងត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រងពោរពេញដោយបច្ចេកទេសជនជាតិហូឡង់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង