ព្យាករណ៍គូ France vs Denmark (Nations League)

ម្ចាស់ជើងឯកពិភពលោកបារាំង កំពុងតែសម្លឹងរកការពង្រឹងការការពារពានរង្វាន់ Nations League របស់ពួកគេនៅរដូវកាលនេះ។​ បារាំង​ប្រកួតឈ្នះ​៧លើកជាប់ៗ​គ្នា ​មុននឹងចូលមកដល់​ការ​ប្រកួត​នេះ​  ថ្មីៗនេះពួកគេបានទទួលជ័យជម្នះ ៥-០ លើអាហ្វ្រិកខាងត្បូង ក្នុងការប្រកួតមិត្តភាពកាលពីខែមីនា។​ សំរាប់ការប្រកួត៩លើកចុងក្រោយរបស់ពួកគេ មិនដែលស្គាល់ថាចាញ់នោះទេ ហើយការប្រកួតចាញ់តែ១គត់របស់ពួកគេ ក្នុង២០ប្រកួត គឺការស៊ុតបាល់ប៉េណាល់ទីនៅអឺរ៉ូ ឆ្នាំ២០២១វគ្គផ្តាច់ព្រ័ត្រ។​ 

ខ្សែប្រយុទ្ធជួរមុខរបស់បារាំងមាន​ Kylian Mbappe និង Karim Benzema ទាំងពីរនេះ នាំមកនូវការស៊ុតដ៏អស្ចារ្យនៅក្នុងតំបន់ប្រយុទ្ធ ហើយនឹងបង្កការគំរាមកំហែងឥតឈប់ឈរដល់ដាណឺម៉ាកផងដែរ។​ ដាណឺម៉ាកប្រកួតទល់នឹងបារាំង នៅឆ្ងាយពីផ្ទះវានឹងក្លាយជាកិច្ចការមួយដ៏គួរឱ្យខ្លាចម។ ក្នុងការជួបគ្នាលើកចុងក្រោយរវាងប្រទេសទាំងពីរ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ប៉ុន្តែសំរាប់ការជួបគ្កា៣ប្រកួត មុននឹងមកកាន់ការប្រកួតនេះ ដាណឺម៉ាក បានប្រកួតចាញ់បារាំង ដោយអាចនិយាយបានថាចាញ់៤ប្រកួត។ ​

ចំណុចសំខាន់រវាង France - Denmark
- បារាំង​ឈ្នះ​៧​លើក​ជាប់ៗ​គ្នា​មុន​នឹងមកដល់ការ​ប្រកួត​នេះ។
- ដាណឺម៉ាក​បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ឬ​ច្រើន​គ្រាប់​ ក្នុង​ការ​ប្រកួត​៣​ក្នុង​ចំណោម​៤​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។
- បារាំង​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឬ​ច្រើន​គ្រាប់​ ក្នុង​ការ​ប្រកួត​ចំនួន​៨​ក្នុង​ចំណោម​១០ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។
- ដាណឺម៉ាក បានចាញ់៣ប្រកួតក្នុងការប្រកួតក្រៅដី៥លើកចុងក្រោយ។
- ដាណឺម៉ាក មិន​បានប្រកួត​ឈ្នះ​នោះទេក្នុង​៤​ប្រកួត​ជាមួយ​បារាំង។

សំរាប់ការទស្សន៍ទាយរវាង​ France - Denmark
សំរាប់ការប្រកួតក្រៅដី​ ដាណឺម៉ាកមិនមានទំរង់លេងដ៏អស្ចារ្យនោះទេ ហើយពួកគេបានជួបជាមួយនឹងបារាំង ដែលមានភាពរឹងមាំខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​ ​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​ជាមួយ​នឹង​បារាំង ដាណឺម៉ាក​ក៏​មិន​បា​នទទួលជ័យជម្នះដែរ​ ហើយ​ពួក​គេ​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​៣ ​ក្នុង​ចំណោម​៤​ប្រកួត​ក្នុងជំនួបគ្នានេះ។ បារាំងនឹង​ឈ្នះ​ក្នុងការប្រកួតនេះ​ ដោយ​គ្មានការស៊ុតបញ្ចូលទីពីដាណឺម៉ាកនោះទេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង