វាជាការប្រកួតធំមួយក្នុងពានរង្វាន់ UEFA Nations League ដែលបែលហ្ស៊ិកនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលភ្ញៀវហូឡង់។ បែលហ្ស៊ិកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Nations League កាលពីលើកមុន ប៉ុន្តែបានប្រកួតចាញ់បារាំង និងអ៊ីតាលី។ ចាប់តាំងពេលប្រកួតចាញ់ក្រុមអ៊ីតាលីមក ពួកគេបានលេង៤ប្រកួតមិនដែលចាញ់ទាល់តែសោះ ក្នុងការប្រកួតនោះ ទោះបីជាមានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ១ប្រកួតក៏ដោយ។ បច្ចុប្បន្នក្រុមកីឡាករបែលហ្ស៊ិក ត្រូវបានគេហៅថាជាជំនាន់មាស ប៉ុន្តែមិនមានពានរង្វាន់អន្តរជាតិ ដើម្បីបង្ហាញនោះទេ ហើយនោះនឹងក្លាយជាបញ្ហាធំសម្រាប់ពួកគេឥឡូវនេះ និងឆ្ពោះទៅកាន់ប្រទេសកាតាឆ្នាំ២០២២។
ហូឡង់ ហាក់បីដូចជាបានប្រវិលខ្លួនមកវិញ បន្ទាប់ពីខកខានក្នុងការប្រកួតធំៗប៉ុន្មានឆ្នាំកន្លងមកនេះ។ បន្ទាប់ពីខកខានប្រកួតនៅអឺរ៉ូឆ្នាំ២០១៦ និង ពានរង្វាន់ពិភពលោកឆ្នាំ២០១៨មក មានចំណុចវិជ្ជមានជាច្រើនដែលត្រូវធ្វើក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេ។ ហូឡង់ឡើងមកកាន់ការប្រកួតនេះ ដោយប្រកួតមិនដែលចាញ់ទាល់តែសោះក្នុងការប្រកួត៩លើក ដែលគ្រាន់តែមិនមានការស៊ុតបញ្ចូលទី១ប្រកួត ក្នុងចំណោមការប្រកួត១០លើកចុងក្រោយ។ ពួកគេកំពុងតែមានសន្ទុះទៅមុខជាមួយយុវជនក្នុងក្រុម លាយឡំជាមួយនឹងអ្នកដឹកនាំដែលពោរពេញដោយបទពិសោធន៍។
ចំណុចសំខាន់រវាង Belgium - Netherlands
- បែលហ្សិកប្រកួតមិនដែលចាញ់នោះទេសំរាប់៤ប្រកួតចុងក្រោយរបស់ពួកគេ។
- ហូឡង់បានស៊ុតបញ្ចូលទីយ៉ាងតិច២គ្រាប់ឬច្រើនជាងនេះ ក្នុងការប្រកួត៧ក្នុងចំណោមការប្រកួត៨លើកចុងក្រោយ។
- បែលហ្ស៊ិកតែងតែមានការស៊ុតបញ្ចូលទីសំរាប់ការប្រកួត ១០លើកចុងក្រោយរបស់ពួកគេ។
- ហូឡង់ មិនដែលប្រកួតចាញ់នោះទេក្នុងការប្រកួត៩លើក។
- បែលហ្ស៊ិក មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី១ប្រកួតក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ។
សំរាប់ការទស្សន៍ទាយរវាង Belgium - Netherlands
សំរាប់ការជ្រើសរើសអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះ មិនងាយស្រួលនោះទេ។ ក្រុមទាំងពីរមានកីឡាករដែលឆ្លងកាត់រដូវកាលដ៏អស្ចារ្យ ហើយអាចផ្លាស់ប្តូរការប្រកួតត្រឹមតែមួយប៉ព្រិចភ្នែក។ ក្រុមទាំងពីរនេះ មានការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ ហើយនោះជាស្ថានភាពមួយដែលយើងរំពឹងថានឹងកើតឡើង សំរាប់ការប្រកួតនេះ ខណៈដែលហូឡង់ប្រហែលជាមានប្រៀបជាង ដោយយុវជនក្នុងក្រុមរបស់ពួកគេ។ ខ្សែការពារបែលហ្ស៊ិក ដែលមានវ័យចំណាស់ អាចពិបាកដើម្បីការពារជាមួយនឹងល្បឿនរបស់កីឡាករហូឡង់ ដូច្នេះយើងទស្សន៍ទាយថា ជ័យជម្នះនឹងបានទៅលើហូឡង់ ហើយភាគីទាំងពីរមានការស៊ុតបញ្ចូលទីគ្នា៕