Arsenal នឹងដាក់សំណើដើម្បីចុះហត្ថលេខាលើ Luka Jovic ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Real Madrid មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទ។
សារព័ត៌មាន The Sun រាយការណ៍ថា ក្រុមកាំភ្លើងធំកំពុងស្វែងរកជម្រើសកីឡាករជំនួស ខណៈដែលគេខកខានលើខ្សែប្រយុទ្ធរបស់ Fiorentina កីឡាករ Dusan Vlahovic ហើយការចុះកិច្ចព្រមព្រៀងរយៈពេលខ្លី សម្រាប់កីឡាករអន្តរជាតិស៊ែប៊ី Jovic គឺជាដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ៕ ប្រភព៖ Goal