ស្លូវេនី នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជាមួយស៊ុយអែត ក្នុងលីគ B ពូល៤ នៃពានរង្វាន់ UEFA Nations League ដែលការប្រកួតនេះជារដូវកាលទី៣របស់ខ្លួន។ ស្លូវេនីមិនស្គាល់ការចាញ់នោះទេក្នុងការប្រកួត៤លើកចុងក្រោយ ប៉ុន្តែពួកគេប្រកួតឈ្នះតែ១លើកគត់ក្នុងការប្រកួតទាំងនោះ ហើយពួកគេបានរក្សាកំណត់ត្រា មិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានតែ១ប្រគួតគត់ ក្នុងការប្រកួត៥លើកចុងក្រោយ។ ពួកគេបរាជ័យក្នុងការរកគ្រាប់បាល់តែ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ។ ដែលចាញ់ក្រូអាត ៣-០ ហើយនៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេបានត្រឹមតែស្មើ០-០ជាមួយកាតា។
ក្រឡេកមកមើលស៊ុយអែតវិញ បានឈានទៅដល់ដំណាក់កាលចុងក្រោយ នៃវគ្គជំរុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ដោយចាញ់ប៉ូឡូញ២-០ដ៏គួរឱ្យឈឺចាប់។ ស៊ុយអែតមុននឹងចូលមកដល់ការប្រកួតនេះ ដោយបានចាញ់៣ប្រកួត ក្នុងចំណោមការប្រកួត៤លើកចុងក្រោយរបស់ពួកគេ ហើយរក្សាបានរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី១ប្រកួតប៉ុណ្ណោះ ក្នុងពេលនោះ។ ទម្រង់លេងក្រៅដីរបស់ពួកគេពិតជាមិនល្អទាល់តែសោះ ដោយក្នុងការប្រកួតក្រៅដី៥ប្រកួតចុងក្រោយ ការប្រកួតចាញ់នោះគឺមាន៤លើក។ សំរាប់ការប្រកួតក្រៅដី១០លើកចុងក្រោយ ពួកគេឈ្នះ១ និងចាញ់៨។
ចំណុចសំខាន់រវាង Slovenia - Sweden
- ស្លូវេនីប្រកួតឈ្នះ៤លើកក្នុងចំណោម១០ប្រកួតចុងក្រោយ។
- ស៊ុយអែតប្រកួតចាញ់៨លើកក្នុងចំណោម១០ប្រកួតក្រៅដី។
- ស្លូវេនីមិនដែលប្រកួតចាញ់នោះទេសំរាប់ការប្រកួត៤លើកចុងក្រោយរបស់ពួកគេ។
- ស៊ុយអែតមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួត៣ក្នុងចំណោមការប្រកួត៤លើកចុងក្រោយរបស់ពួកគេ។
- ស្លូវេនីប្រកួតចាញ់១លើកក្នុងចំណោម១០ប្រកួតក្នុងផ្ទះ។
សំរាប់ការទស្សន៍ទាយរវាង Slovenia - Sweden
ទំរង់លេងរបស់ស៊ុយអែតមិនល្អនោះទេ ជាពិសេសគឺអន់ពេលប្រកួតក្រៅផ្ទះ ហើយពួកគេមិនមានការស៊ុតបាល់បញ្ចូលទី ដែលគួរឱ្យជាទីពេញចិត្តនោះទេ។ នេះជាការប្រកួតដំបូង មិនធ្លាប់មានពីមុនមករបស់ពួកគេជាមួយនឹងស្លូវេនី ហើយខណៈដែលពួកគេស្វែងរកជ័យជម្នះ ពួកគេនឹងប្រុងប្រយ័ត្នចំពោះទម្រង់លេងក្នុងផ្ទះរបស់ស្លូវេនី។ ក្នុងទម្រង់លេងក្នុងផ្ទះដ៏ល្អរបស់ស្លូវេនី យើងជឿថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះ៕