ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Nations League រដូវកាលមុន ប្រទេសអេស្ប៉ាញនឹងចាប់ផ្តើមការប្រកួតពួកគេក្នុងរដូវកាលនេះ ជាមួយនឹងការប្រកួតក្នុងផ្ទះដែលត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ ក្នុងលីគA ពូល២។ នៅក្នុងក្រុមដែលរួមមាន សាធារណរដ្ឋឆេក និងស្វីស ការចាប់ផ្តើមដ៏ល្អនឹងក្លាយជាគន្លឹះសម្រាប់ភាគីទាំងពីរនេះ។
អេស្បាញបានក្រោកឡើងវិញ បន្ទាប់ពីប្រកួតចាញ់បារាំង ក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រ ការទទួលបានជ័យជម្នះ៤ប្រកួតជាប់ៗគ្នា ហើយពួកគេមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ការប្រកួត។ ពួកគេមិនបានភ្លាត់ស្នៀតសម្រាប់ការរកគ្រាប់បាល់ក្នុងចំណោមការប្រកួត១៤លើកចុងក្រោយរបស់ពួកគេឡើយ។ ការប្រកួតចុងក្រោយរបស់ពួកគេបានស៊ុតបញ្ចូលទីបាន៥គ្រាប់ ដោយបានយកឈ្នះលើ Iceland ៥-០ ក្នុងការប្រកួតមិត្តភាព ការប្រកួតទី៣ក្នុងចំណោមការប្រកួតទាំង៥ដែលមានការស៊ុតបញ្ចូលទីលើសពី២.៥គ្រាប់។
ព័រទុយហ្គាល់មិនដែលចាញ់អេស្ប៉ាញ ក្នុងម៉ោងធម្មតានោះទេក្នុងការជួបគ្នា ៥លើកចុងក្រោយរបស់ពួកគេ។ សំរាប់ការចាញ់ចុងក្រោយរបស់ពួកគេ ចំពោះអតីតជើងឯកពិភពលោក គឺនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០។ ការជួបគ្នា៣ប្រកួតចុងក្រោយរវាងភាគីទាំងពីរ បានបញ្ចប់ក្នុងលទ្ធផល ០-០ ហើយលទ្ធផលស្មើ ៣-៣ ដែលមិនអាចបំភ្លេចបាននោះ គឺកើតឡើងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨។ ព័រទុយហ្គាល់បានធានាកៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ តាមរយៈការប្រកួតវគ្គប្រកួតផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើម៉ាសេដូនខាងជើង ដោយលទ្ធផល២-០។ ក៏មានការប្រមូលផ្ដុំនៃតារាឆ្នើម ដែលបានហៅមកសម្រាប់ការប្រកួតនេះរួមទាំងកីឡាករ Cristiano Ronaldo ផងដែរ។ ការប្រកួតចំនួន៣ ក្នុងចំណោមការប្រកួតទាំង៥លើកចុងក្រោយរបស់ពួកគេ បានបង្កើតបានគ្រាប់បាល់ច្រើនជាង២.៥ ហើយពួកគេបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ឬច្រើនគ្រាប់ក្នុងការប្រកួតបីក្នុងចំណោមការប្រកួតទាំងប្រាំ។
ចំណុចសំខាន់រវាង Spain - Portugal
- អេស្ប៉ាញមានកំណត់ត្រា មិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ប្រកួតក្នុងការប្រកួត៥លើកចុងក្រោយ។
- ព័រទុយហ្គាល់ក៏មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ប្រកួតក្នុងការប្រកួត៥ លើកចុងក្រោយរបស់ពួកគេ។
- ការជួបគ្នា៣លើក ក្នុងចំណោមការជួបគ្នា៤លើកចុងក្រោយ រវាងប្រទេសទាំងពីរបានបញ្ចប់ដោយគ្មានគ្រាប់បាល់។
- អេស្ប៉ាញឈ្នះ៣លើកជាប់ៗគ្នាក្នុងផ្ទះ។
- ព័រទុយហ្គាល់មិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួតក្រៅដី៣លើកជាប់គ្នា។
សំរាប់ការទស្សន៍ទាយរវាង Spain - Portugal
ការប្រកួតនេះប្រមូលផ្តុំនូវកំពូលតារាល្អៗជាច្រើន ហើយក្រុមខ្លាំងទាំងពីរធ្វើមិនបានល្អក្នុងការប្រកួតធំៗនោះទេ នាពេលថ្មីៗនេះ។ ក្រុមទាំងពីរនឹងស្វែងរកការចាប់ផ្តើមដ៏រឹងមាំ សម្រាប់ការប្រកួតជួនជាតិ ហើយអ្វីដែលលេចធ្លោ គឺការការពារ ពួកគេធ្វើបានយ៉ាងល្អ ដោយម្នាក់ៗ រក្សាបានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបញ្ចូលទី៣ប្រកួត ក្នុងការប្រកួត៥លើកចុងក្រោយរៀងៗខ្លួន។ នៅក្នុងការជួបគ្នានាពេលថ្មីៗនេះ របស់ពួកគេ ៣ក្នុងចំណោម៤ប្រកួតចុងក្រោយ បានបញ្ចប់ដោយគ្មានគ្រាប់បាល់ ហើយខណៈពេលដែលការប្រកួតថ្មីៗ របស់ពួកគេមានគ្រាប់បាល់តិចតួចប៉ុណ្ណោះ តែយើងមិនរំពឹងថាលទ្ធផលនឹងដូចគ្នានៅទីនេះទេ។ សំរាប់ការទស្សន៍ទាយគឺ មានគ្រាប់បាល់តិចជាង២.៥គ្រាប់៕