គ្រូបង្វឹកសញ្ជាតិហូឡង់ បានប្តេជ្ញាចិត្តក្នុងការប្រែក្លាយបិសាចក្រហម ឱ្យមានទម្រង់លេងល្អឡើងវិញ បន្ទាប់ពីបានឈរជើងដ៏គួរឱ្យចាប់អារម្មណ៍ រយៈពេល ៥ឆ្នាំនៅ Ajax។
លោក Erik ten Hag បានប្តេជ្ញាបង្កើនស្តង់ដារនៅ Manchester United បន្ទាប់ពីយុទ្ធនាការដ៏អាក្រក់របស់ក្លឹប ២០២១-២២ ។
Man Utd បានបញ្ជាក់ថា Ten Hag ជាអ្នកចាត់ការអចិន្ត្រៃយ៍ថ្មីរបស់ពួកគេ នៅក្នុងខែមេសានេះ ហើយគាត់បានជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick ជាផ្លូវការ បន្ទាប់ពីការប្រកួតចុងក្រោយរបស់ក្លឹប នៃរដូវកាលកាលពីថ្ងៃអាទិត្យ។
អតីតគ្រូបង្វឹក Ajax រូបនេះ បានចូលរួមនៅ Selhurst Park ខណៈដែលបិសាចក្រហមបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុម Crystal Palace ដែលបានរួមឆ្នាំដ៏សោកសៅ ដែលបានឃើញពួកគេធ្លាក់មកលេខ៦ ក្នុងក្របខ័ណ្ឌ Premier League ហើយគាត់ដឹងយ៉ាងច្បាស់អំពីទំហំ នៃការប្រកួត និងភារកិច្ចនៅ Old Trafford៕