ព្យាករណ៍គូ Crystal Palace vs Man United (EPL)

សំរាប់ការប្រកួតចុងក្រោយនេះ Crystal Palace ឈរក្នុងចំណាត់ថ្នាក់លេខ១៣​ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវឈរនៅលេខ៦​ Manchester United។  កាលពីប្រកួតមុន​ Palaceបានធ្វើការនាំមុខ Everton ២-០​ ប៉ុន្តែបានបញ្ចប់ទៅដោយការចាញ់ ៣-២ វិញ កាលពីថ្ងៃព្រហស្បតិ៍។​ Palace បានឈ្នះការប្រកួតក្នុងផ្ទះចំនួន៦លើក ក្នុងរដូវកាលនេះ ប៉ុន្តែប្រកួតចាញ់៤លើកប៉ុណ្ណោះ។ ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​ ពួកគេមិន​ស្គាល់ការ​ចាញ់ទាល់តែ​សោះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​ឯង​៥លើក​ចុង​ក្រោយ​។ យ៉ាង​ណា​មិញ មាន​តែ​២ប្រកួត​គត់​ក្នុង​ចំណោម​ការ​ប្រកួត​៨​ លើកចុង​ក្រោយ ​ដែល​ឈ្នះ​ជាមួយនឹងការស្មើ៣​ប្រកួត។​ កំណត់ត្រាការពាររបស់ពួកមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី​ក្នុងផ្ទះមាន៤ប្រកួតជាប់ៗគ្នា ប៉ុន្តែការពារមិនឱ្យ Manchester United ស៊ុតបញ្ចូលទីមិនងាយស្រួលនោះទេ។​ 

Manchester United ​នឹង​មិន​មានវត្តមាននៅ​ ​Champions League ឡើយនៅ​រដូវ​កាល​ក្រោយ។ បច្ចុប្បន្ន​ពួកគេ​អាចនឹង​លេងនៅ Europa League ២០២២/២៣ ប៉ុន្តែ​ក៏អាច​ទៅលេង​នៅ Europa Conference League។​ បើសិនជាក្រុមឈរនៅលេខ៧ West Ham យកឈ្នះក្រុម Brightonនោះ United នឹងត្រូវការឈ្នះនៅកីឡដ្ឋាន Selhurst Park ដោយសារតែភាពខុសគ្នា នៃគ្រាប់បាល់របស់ពួកគេ។​ ការប្រកួត​៣ត្រូវបានចាញ់ក្នុង​ចំណោម​ការ​ប្រកួត​លីក​ចំនួន​៥លើក​ចុង​ក្រោយ​របស់United​​ ហើយ​ទម្រង់​លេង​ក្រៅ​ដី​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ។ ៥​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ត្រូវបាន​បញ្ចប់​ដោយ​ការ​ចាញ់​ជាមួយនឹងការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំនួន១៦ គ្រាប់ពីគូប្រកួត។​ ក្នុងការប្រកួតលីគ​៨​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទៅកាន់កីឡដ្ឋា​ Selhurst Park បាន​ឱ្យឃើញ​ថា ពួក​គេ​ឈ្នះ​៦ និង​ស្មើ​២។​ 

ចំណុចសំខាន់រវាង Crystal Palace - Manchester United
- ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា ក្នុង​ការ​ប្រកួត​ចំនួន​៣​ក្នុង​ចំណោម​ការ​ប្រកួត ៤លើក​ចុងក្រោយ ក្នុងទឹកដីរបស់ Crystal Palace។
- ប្រាំពីរប្រកួតចុងក្រោយរបស់ Manchester United នៅក្រៅដីបានឱ្យឃើញថា ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។
- Manchester United មានការស៊ុតបញ្ចូលទីមួយគ្រាប់ គ្រប់ការប្រកួតក្រៅដី១០លើកចុងក្រោយរបស់ពួកគេ។

សំរាប់ការទស្សន៍ទាយរវាង​ Crystal Palace - Manchester United
Crystal Palace បានធ្វេីការនាំមុខក្រុម Everton ២-០​កាលពីថ្ងៃព្រហស្បតិ៍ ហើយប្រហែលជានឹងមិនទទួលបានកាតជួនពរជាច្រើនពីក្រុម Burnley ឬ Leeds នោះទេនៅឆ្នាំនេះ។​ ពួកគេនៅតែអាចបញ្ចប់ក្នុងឈរនៅលេខ១០ក្នុងតារាង ប៉ុន្តែនឹងត្រូវប្រឈមមុខជាមួយក្រុម Manchester United ដែលចង់រក្សាចំណាត់ថ្នាក់លេខ៦។​ ពួក​គេ​មានអ្វីដែលត្រូវធ្វើជាច្រើន ​​ដើម្បីឱ្យរីកចម្រើននៅ​រដូវ​កាល​ក្រោយ ហើយ​ទម្រង់​លេង​ក្រៅ​ដី​មាន​ភាព​ធ្លាក់ចុះ នាពេលចុយក្រោយនេះ​។  សំរាប់ការទស្សន៍ទាយ​ គឺក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង