ព្យាករណ៍គូ Arsenal vs Everton (EPL)

Everton បានធ្វើការវាយបកតាមពីក្រោយបានយ៉ាងល្អដើម្បីយកឈ្នះក្រុម Crystal Palace នៅក្នុងផ្ទះ ហើយនឹងត្រូវធ្វើដំណើរបន្តទៅកាន់ទីក្រុងឡុងដ៍ ដើម្បីធ្វើការប្រកួតជាមួយក្រុម Arsenal ខណៈដែលពួកគេបានធានាពីការកាត់ចោល។​ មកដល់ក្នុងការប្រកួតនេះ ក្រុមម្ចាស់​ផ្ទះ​​មាន​៦៦​ពិន្ទុ​ឈរ​នៅ​លេខ​៥ ខណៈដែលក្រុមភ្ញៀវ Everton ឈរ​លេខ​១៦មាន​៣៩​ពិន្ទុ។ ការចាញ់២ប្រកួតជាប់ៗគ្នារបស់​Arsenal  អាចនឹងធ្វេីឱ្យពួកគេមិនអាចឈរក្នុងក្រុមកំពូលទាំង៤បាននៅពេលបញ្ចប់រដូវកាល ហើយពួកគេរំពឹងលើការចាញ់របស់ Tottenham នៅថ្ងៃប្រកួតចុងក្រោយ ហើយពួកគេត្រូវតែឈ្នះក្នុងការប្រកួតនេះ។​ ក្នុង​ការ​ប្រកួត​២លើក​ចុង​ក្រោយ​ ពួក​គេ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះទេ​ ថែមទាំង​បាន​របូត​គ្រាប់បាល់ចំនួន​៥គ្រាប់ ហើយ​អ្វីដែលកាន់​តែ​អាក្រក់នោះ គឺ​ពួក​គេ​​មាន​កីឡាកររបួស​ក្នុង​តំបន់​ការពារថែមទៀត។ 

Everton ប្រកួតឈ្នះ៣លើក ក្នុងចំណោម៥ប្រកួតចុងក្រោយ ហើយចូលទៅក្នុងការប្រកួតនេះ ពួកគេបានឆ្លងផុតពីការកាត់ចោលបន្ទាប់ពីស៊ុតបញ្ចូលទីតាមពីក្រោយ២គ្រាប់ ដើម្បីផយកឈ្នះក្រុម Crystal Palace ដោយលទ្ធផល៣-២ក្នុងកីឡដ្ឋានGoodison Park។​ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ឬច្រើនជាងនេះ​ សំរាប់ការប្រកួត៣ ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់ពួកគេ ហើយបរាជ័យក្នុងការស៊ុតបញ្ចូលទីតែម្តងគត់ ក្នុងចំណោមការប្រកួត៥លើកចុងក្រោយ។​ Everton ប្រកួតឈ្នះ​១លើកក្នុង​ចំណោម១០​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ ហើយ​ចាញ់​៨លើក ក្នុង​ចំណោម​១០​ប្រកួត។ ទោះយ៉ាងណាក៏ដោយ ក្នុងជំនួបថ្មីៗនេះ Everton ធ្វើការប្រកួតបានយ៉ាងល្អជាមួយក្រុមនឹង Arsenal។  ពួក​គេ​បាន​ឈ្នះ​ការប្រកួត​៣លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទៅលើ Arsenal ហើយ​ក្នុង​ការ​ជួប​គ្នា​៦​លើក​ចុង​ក្រោយ ពួក​គេ​បាន​ចាញ់​តែ​១ប្រកួតគត់​។

ចំណុចសំខាន់រវាង Arsenal - Everton
- Everton បានប្រកួតចាញ់​៨​លើក​ក្នុងចំណោម​​១០ប្រកួត​ក្រៅ​ដី​។
- Arsenal បានចាញ់ការប្រកួត២លើកចុងក្រោយរបស់ពួកគេ។
- Arsenal តែងតែរបូតគ្រាប់បាល់ក្នុង​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- Arsenal ប្រកួតឈ្នះ៥លើកក្នុងចំណោម៨ប្រកួតក្នុងផ្ទះ។
- Everton ប្រកួតឈ្នះ​៣លើក​ជាប់​ៗគ្នា​លេីក្រុម Arsenal។ 

សំរាប់ការទស្សន៍ទាយរវាង​ Arsenal - Everton
ក្នុងជំនួបនាពេលថ្មីៗនេះ Evertonលេងបានយ៉ាងល្ល្អនៅពេលជួបក្រុម Arsenal ប៉ុន្តែវាអាចនឹងខុសគ្នាបន្ទាប់ពីពួកគេបានឆ្លងផុតពីការកាត់ចោល។​ ពួកគេគ្មានអ្វីដែលត្រូវលេងទៀតនោះទេ​ ហើយមានទំរង់លេងក្រៅផ្ទះមិនល្អ។​ ផ្ទុយពីនេះវិញ​ Arsenalត្រូវការឈ្នះក្នុងប្រកួតនេះ​ ដែលពួកគេសង្ឃឹមថា Spurs នឹងប្រកួតចាញ់ Norwich ។ ដូច្នេះArsenal​នឹងប្រកួតឈ្នះ​ សំរាប់ការប្រកួតក្នុងផ្ទះចុងក្រោយនេះ៕
 

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង