អ្នកមិនអាចមកភ្លាត់ស្នៀតក្នុងការប្រកួតប្រជែងដណ្តើមពាន Premier League នៅថ្ងៃចុងក្រោយនោះទេ ដូច្នេះ Liverpool ចាំបាច់ត្រូវតែឈ្នះការប្រកួតនេះឱ្យខាងតែបាន។ គេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរក្រុមយ៉ាងច្រើននៅពេលហង្សក្រហមលេងជាមួយក្រុម Southampton ប៉ុន្តែលោក ជួហ្គិន ក្លប់ បានបញ្ចេញគ្រប់អ្វីៗទាំងអស់ដែលពួកគេមានដើម្បីទទួលបានបីពិន្ទុពេញ។
ក្រុម Manchester City សមតែឈ្នះលើក្រុម West Ham កាលពីសប្តាហ៍មុន ប៉ុន្តែបានបញ្ចប់ទៅដោយរបូត២ពិន្ទុដ៏មានតម្លៃ ដែលជួយបង្កើនក្តីសង្ឃឹមរបស់ Liverpool ក្នុងការឈ្នះពាននៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។ រឿងនិទានថ្មីដែលកំពុងបង្កើតឡើងនេះស្តាប់ទៅហាក់ដូចជាអស្ចារ្យណាស់ ព្រោះអីលោក ប៉េប ហ្គាឌីអូឡានិងកូនក្រុមកំពុងត្រៀមខ្លួនស្វាគមន៍ Aston Villa របស់វរបុរសហង្សក្រហម លោកស្តេវិន ជើរ៉ាត់ នៅថ្ងៃអាទិត្យ។
អតីតប្រធានក្រុម Liverpool រូបនេះមិនដែលឈ្នះ Premier League ជាមួយក្លិបហង្សក្រហមនោះទេ ប៉ុន្តែតើគាត់អាចជួយហង្សក្រហមតាមរយៈការដណ្តើមពិន្ទុពី Manchester City បានឬអត់? មិនថាមានអ្វីកើតឡើងក្នុងការប្រកួតនោះទេ Liverpool ត្រូវតែប្រើគ្រប់សមត្ថភាពដើម្បីយកឈ្នះលើ Wolves ឱ្យបាន ហើយពួកគេប្រាកដជានឹងធ្វើវាបាន។ កូនក្រុមរបស់លោក ព្រូណូ ឡេក (Bruno Lage) បានជួបបញ្ហាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដូច្នេះពួកគេនឹងមិនមែនជាបញ្ហាសម្រាប់ក្រុមហង្សក្រហមទេ។
Liverpool គួរតែអាចឈ្នះការប្រកួតមួយនេះ បើទោះជាគ្មានសេវាពីម៉ូហាម៉េត សាឡាស និង វីជីល វ៉ាន់ដែក ដែលត្រូវបានដកចេញមុនម៉ោងក្នុងការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រទល់នឹង Chelsea ក៏ដោយ។ កីឡាករ ចូល ម៉ាធីប និង អ៊ីប្រាហ៊ីម៉ា កូណាតេ គឺលេងបានល្អមែនទែនពេលប៉ះ Southampton ហើយក្នុងតំបន់ប្រយុទ្ធ ពួកគេមានជ្រើសរើសល្អៗជាច្រើនដូចជា សាឌីអូ ម៉ាណេ, ឌីហ្គោ ចូតា, ល្វីស ឌីអាស, ឌីវ៉ុក អូរីគី និង ថាគូមី មីណាមីណុ។
លទ្ធផលព្យាករណ៍ Liverpool ឈ្នះ ២-០៕