ព្យាករណ៍គូ Everton vs Crystal Palace (EPL)

លទ្ធផលប្រកួតចាញ់ក្នុងផ្ទះ៣-២ដោយក្រុម Brentford កាលពីថ្ងៃអាទិត្យបានធ្វើឱ្យ Everton នៅតែមានបញ្ហាក្នុងតំបន់កាត់ចោល។​ ពួក​គេ​ឈរ​នៅ​លេខ​១៦ និងត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះដែលត្រូវទទួលក្រុមភ្ញៀវ Crystal Palace ដែល​ឈរ​នៅ​លេខ​១២​ក្នុង​តារាង។​ ដោយការចាញ់កាលពីថ្ងៃអាទិត្យធ្វើឱ្យ Everton នាំមុខក្រុម Leeds ត្រឹមតែមួយពិន្ទុ (ជាមួយនឹងការនៅសល់១ប្រកួតនេះក្នុងដៃ) និង២គ្រាប់នាំមុខក្រុមលេខ១៨​Burnley ដែលមានចំនួនបកួតដូចគ្នា។​ ជាមួយនឹងការឈ្នះលើក្រុម Palace យើងនឹងឃើញពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលក្រោយ។​ Everton មិន​ស្គាល់​ការចាញ់​ទាល់តែសោះក្នុង​​ផ្ទះ​៤ប្រកួត​ក្នុង​ការ​ប្រកួត​លីក​មុន​ពេល​ត្រូវ​បាន​ក្រុម Brentford ផ្តួល។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់ពួកគេក្នុងការទទួលបានពិន្ទុ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវកាល Premier League ។​ ការប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងនៅទឹកដី​ Arsenal ដែលជាក្រុមកំពុងត្រូវការពិន្ទុដើម្បីឈានទៅប្រកួត Champions League ។

Crystal Palace ឈរនៅចំណាត់ថ្នាក់ទី១២​ ប៉ុន្តែនៅតែមានឱកាសឈរនៅក្រុមកំពូលទាំង១០។  កាលពីចុងសប្តាហ៍ពួកគេបានប្រកួតស្មើ១-១ជាមួយនឹងAston Villa បន្ទាប់ពីការប្រកួតមួយនេះ​ការប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងក្នុងទឹកដី Manchester United ។​ Palace មិន​ស្គាល់​ការចាញ់​នោះទេ ​ក្នុង​ការ​ប្រកួត​លីក​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ការចាញ់លើក​ចុង​ក្រោយ​ដោយ Newcastle​ កាលពី​ចុង​ខែ​មេសា។​ ពួក​គេ​បាន​ប្រកួតចាញ់​តែ​២លើក​គត់​ ក្នុង​ចំណោម​ការ​ប្រកួត​ក្រៅ​ដី​៩លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ហើយ​បរាជ័យ​ក្នុង​ការស៊ុត​បញ្ចូល​ទីរក​គ្រាប់​បាល់​​ក្នុង​ការប្រកួតតែ២លើកគត់។​ Everton ដឹងថានេះអាចជាការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៅ Premier League។ 

ចំណុចសំខាន់រវាង Everton - Crystal Palace
- Everton បាន​ប្រកួតចាញ់​១លើក​ក្នុង​ចំណោម​ការ​ប្រកួត​លីក​ក្នុង​ផ្ទះ​ទាំង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- Crystal Palace មិន​បាន​ទទួល​ជ័យ​ជម្នះចំនួន​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​​ ​ក្នុង​ការ​ទៅ​លេង​លីក​ជាមួយ​នឹង Everton។
- Palace មិន​មាន​ឱកាសលេងឱ្យបានល្អនោះទេ​​ ចំណែក​ Everton មាន​ចំណុចល្អ​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​ជ័យជម្នះ។

សំរាប់ការទស្សន៍ទាយរវាង​ Everton - Crystal Palace

Everton បានប្រកួតចាញ់នៅក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ប៉ុន្តែដឹងថាជាមួយការទទួលជ័យជម្នះលើ Crystal Palace នឹងអាជួយពួកគេបាន។​ ពួក​គេ​បានឆ្លងកាត់កាប្រកួត​ក្នុង​លីក​ក្នុង​ផ្ទះ​ចំនួន​៤ប្រកួត​ដោយ​មិនដែល​ចាញ់នោះទេ​មុន​ពេល​ត្រូវ​បាន​ផ្តួល​ដោយ Brentford។​ សំរាប់គូ​ប្រកួត​របស់​ពួក​គេ​វិញ​ មិន​មាន​ចំណុចដ៏​ល្អ​ក្នុង​ការ​ប្រកួតនោះទេ។  ពួក​គេ​មាន​រដូវ​កាល​មិន​ជាប់​លាប់​ ប៉ុន្តែ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ FA Cup។ Everton មានចំណុចល្អគ្រប់គ្រាន់លើទម្រង់លេងដែលនឹងបញ្ចប់សុបិន្តអាក្រក់ពីការកាត់ចោលរបស់ពួកគេបានយ៉ាងល្អ។​ Everton នឹង​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹងមួយនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង