កាសែត The Telegraph រាយការណ៍ថា Leicester កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ១៤លានផោន ដើម្បីចុះហត្ថលេខាលើ Ademola Lookman នៅលើកិច្ចសន្យាអចិន្ត្រៃយ៍។
ខ្សែបម្រើស្លាបរូបនេះ បានខ្ចីជើងពី RB Leipzig និងស៊ុតបញ្ចូលទីបាន ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១លើក។
លោក Brendan Rodgers អ្នកចាត់ការក្រុមកញ្ជ្រោង ចង់នាំយក Lookman មកចុះកិច្ចសន្យាជាអចិន្ត្រៃយ៍ ក្នុងនាមជាកីឡាករសំខាន់មួយរូប ក្នុងរដូវក្តៅនេះ៕