យោងតាមរបាយការណ៍ ចោរបានលួចគាស់ផ្ទះតាមសួនច្បារ ដែលមានទីតាំងនៅក្នុងបរិវេណផ្ទះវីឡាដ៏ប្រណិតមួយកន្លែង ក្នុងទីក្រុង San Sebastián de los Reyes នៅពេលដែលផ្ទះនោះគ្មានមនុស្សនៅ។
ផ្ទះរបស់ Karim Benzema ត្រូវបានចោរលួចចូលអំឡុងពេលកំពុងប្រកួតជាមួយ Elche នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។ ព័ត៌មានលម្អិតអំពីក្រុមចោរ ឬទ្រព្យសម្បត្តិដែលចោរលួចនោះ មិនទាន់ដឹងច្បាស់នៅឡើយទេ។
នៅតង់ទី១ Karim បានខកខានរកគ្រាប់បាល់ពិន័យ១១ម៉ែត្រជាលើកទី១ របស់គាត់ ហើយបន្ទាប់ពីការប្រកួត គាត់បានឲ្យដឹងថា ផ្ទះគាត់មានគេលួចចូលម្តងទៀត។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលផ្ទះរបស់ Benzema ត្រូវចោរចូលលួចបែបនេះ។ លើកទីមួយ បានកើតឡើងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១៩ នៅពេលដែល Karim និងក្រុមរបស់គាត់ប្រកួតជាមួយនឹងក្រុម Barcelona ៕ ប្រភព៖ Marca