Arsenal បានយល់ព្រមក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប សញ្ជាតិប្រេស៊ីល Marquinhos។
Arsenal បានទាញយកអត្ថប្រយោជន៍ពីភាពខ្វះខាត នៃកិច្ចសន្យា ដើម្បីនាំយកខ្សែប្រយុទ្ធក្នុងតម្លៃទាបបែបនេះ ដោយ Sao Paulo មានការស្ទាក់ស្ទើរក្នុងការទទួលយកការផ្តល់ជូននេះ ដោយសារតែការភ័យខ្លាចថា កីឡាកររូបនេះ អាចចាកចេញដោយឥតគិតថ្លៃ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ មិនទាន់ផុតកំណត់រហូត នៅឆ្នាំ២០២៤ក៏ដោយ។
ព័ត៌មានលម្អិតចុងក្រោយ នៅតែត្រូវដោះស្រាយមុនពេលកិច្ចព្រមព្រៀង អាចត្រូវបានបញ្ចប់ ក៏ប៉ុន្តែបច្ចុប្បន្ននេះ Marquinhos ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករដំបូងរបស់ Arsenal នៃទីផ្សារដោះដូរកីឡាករ៕