ព្យាករណ៍លទ្ធផល Liverpool vs Chelsea (FA Cup)

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup គឺជា​គូ​សងសឹក ​នៃ​ពានរង្វាន់ Carabao Cup ក្នុង​រដូវ​កាល​តែមួយ​។​

​ខណៈ​នៅលើ​ក្រដាស​គូ​នេះ ​ហាក់​មិន​មាន​អី​ល្អមើល របៀប​ដែល Chelsea និង Liverpool ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នៅ​ឯ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែ​កុម្ភៈ​នៅ​កីឡដ្ឋាន Wembley ពិតជា​ល្អមើល​ជក់ចិត្ត​ខ្លាំងណាស់​។​

​ពេញ​មួយ​រដូវ​កាល​នេះ​ទាំង​ក្នុង Premier League និង Cup គូ​ទាំងពីរ​ហាក់​មិន​អាច​បែងចែក​ដាច់​ស្រេច​ពី​គ្នា​ថា​មួយណា​ខ្លាំង​ជាង​មួយ​ណា ដោយសារ​ភាគច្រើន​លេង​ស្មើគ្នា​រហូត​។​

​ការជួបគ្នា​ទាំង​ពីរ​លើក​ក្នុង EPL បាន​បញ្ចប់​ទៅ​ដោយ​លទ្ធ​ផល​សរុប ២-២ ទោះបីជា Liverpool នាំមុខ Chelsea ដាច់​ក្នុង​តារាង​ពិន្ទុ​ក៏ដោយ​។​

​ទោះបីជា​ការប៉ុនប៉ងរ​បស់​លោក ជួ​ហ្គិន ក្លប់ ក្នុង​ការដេញ​តាម​ក្រុម Manchester City បាន​រង​ការ​វាយ​សំពង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ក៏​ដោយ ក៏​គ្រូបង្វឹក​អាល្លឺម៉ង់​រូបនេះ​នៅតែ​អាច​ឈ្នះ​ពាន​៣​នៅ​រដូវ​កាល​នេះ ហើយ​ការ​ពិត​ដែល​ថា​គាត់​បាន​យកឈ្នះ Chelsea រួចហើយ​នៅ​ក្នុង​ការប្រកួត League Cup​មិន​អាច​មិន​អើពើ​នោះឡើយ​។​

​ទោះយ៉ាងណា​ក៏ដោយ ក្រុម​របស់​លោក ថូ​ម៉ាស ធូ​ខល់ ក៏​ល្អ​ក្នុង​បាល់ទាត់​ដែរ​។ ក្រោម​ការដឹកនាំ​របស់​គាត់ Chelsea បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​រាល់​ការប្រកួត​ទាំងអស់ ហើយ​គួរ​ចងចាំ​ដែរ​ថា ពួកគេ​បាន​ផ្តួល​ក្រុម Man City ក្នុង​ការប្រកួត Champions League បើទោះបីជា​មាន​ទម្រង់​លេង​ក្នុង​លី​ក​យ៉ាប់​ក៏ដោយ​។​

​ក្នុងនាម​ជា​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប ការប្រកួត​រវាង​ពួកគេ​នឹង​ក្លាយជា​ឱកាស​ដ៏​ជក់ចិត្ត​បំផុត​ជាមិនខាន​។​

​ក្រុម​ទាំង​ពីរ​ប្រហែលជា​អាច​បាត់បង់​ខ្សែបម្រើ​សំខាន់​រៀងៗ​ខ្លួន​មុន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​។​

​លោកធូ​ខល់​បាន​សារភាព​ថា កីឡាករ ម៉ាតេ​អូ កូវ៉ា​ហ្ស៊ិ​ក ត្រូវការ “​អព្ភូត​ហេតុ​” ដើម្បី​ជា​សះស្បើយ​ទាន់ពេល បន្ទាប់​ពី​របួស​កជើង​នៅឯ​ទឹកដី Leeds កាលពី​យប់​ថ្ងៃ​ពុធ ខណៈ​កីឡាករ​អិន​ហ្គោឡូ កាន់តេ កំពុង​ប្រជែង​នឹង​ពេល​វេលា​ដើម្បី​ជា​ពីរ​បួស​ឡើង​វិញ​។​

​ការណ៍​នេះ​បាន​បន្សល់​ទុក​ត្រឹម​កីឡា​ករជូ​ជី​ញ៉ូ​ជា​ជម្រើស​ទី​មួយ​តែ​ម្នាក់​គត់​នៃ​តំបន់​បម្រើ​របស់​លោកធូ​ខល់ ខណៈ​រូបិន លូតឹស ឈីក និង សា​អ៊ូ​ល នី​ហ្គេស ជា​ជម្រើស​ក្នុង​កៅអី​បម្រុង​។​

​ទន្ទឹមនឹងនោះ Liverpool នឹង​បាត់បង់​ខ្សែបម្រើ​ហ្វា​ប៊ី​ញ៉ូ ដែល​រងរបួស​ក្នុងអំឡុង​ជ័យជម្នះ​កាលពី​ថ្ងៃ​អង្គារ​លើ​ក្រុម Aston Villa ហើយ​លោក​ក្លប់​បាន​ដក​កីឡា​ករប្រេ​ស៊ីល​រូប​នេះ​ចេញពី​ការ​ប្រកួត FA Cup ហើយ​។​

​អេន​ឌី រ៉ូបឺត​សុន ត្រូវ​បាន​សម្រាក​សម្រាប់​ការប្រកួត​នេះ ហើយ ម៉ូ​ហា​ម៉េត សាឡា​ស ត្រូវបាន​ដាក់​លេង​ចេញពី​កៅអី​បម្រុង​។ អ្នក​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ជម្រើស​១១​នាក់​នៅ​ថ្ងៃនេះ​។​

​ការ​ទស្សន៍ទាយ ៖

​ក្រុម​ទាំង​ពីរ​នេះ​លេង​មិន​ឈ្នះ​មិន​ចាញ់​គ្នា​សោះ​នៅ​រដូវ​កាល​នេះ បើទោះបីជា Chelsea មើលទៅ​មិនសូវ​មាន​រចនាសម្ព័ន្ធ​ល្អ​នៅក្នុង​ការប្រកួត​ធំៗ​ក៏ដោយ​។ ដោយសារ​ហេតុផល​នេះ ក្រុម​ទាំង​ពីរ​រំពឹង​ស្មើគ្នា​សា​ជា​ថ្មី​ក្នុង​លទ្ធផល​ព្យាករណ៍ ១-១​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង