លោក Antonio Conte បានទទូចថា "វាពិតជាអយុត្តិធម៌" ដែលការប្រកួតក្នុងផ្ទះរបស់ Tottenham ជាមួយនឹង Arsenal ត្រូវបានពន្យារពេល ដោយសារតែការស្នើសុំអំពីបញ្ហាកូវីដ១៩ ពីគូប្រកួតរបស់ពួកគេ នៅមុនការប្រកួតភាគខាងជើងទីក្រុងឡុង ប្រទេសអង់គ្លេស ដែលនឹងត្រូវមានការរៀបចំជាថ្មីឡើងវិញ។
ក្រុមទាំងពីរនេះ ដើមឡើយនឹងត្រូវជួបគ្នានៅក្នុងកីឡដ្ឋាន Tottenham Hotspur នៅថ្ងៃទី១៦ខែមករា ប៉ុន្តែក្រុមកាំភ្លើងធំបានស្នើសុំឱ្យការច្រានចោលការប្រកួតនេះ ដោយសារតែភាពខ្វះខាតកីឡាករ។
ក្រុមកាំភ្លើងធំត្រូវបានអនុញ្ញាតលើការដាក់សំណើរបស់ពួកគេ បើទោះបីជាមានករណីវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងក្រុមរបស់ពួកគេតែមួយករណីក៏ដោយ ដែលភ្លាមៗ បានជំរុញឱ្យ Premier League ផ្លាស់ប្តូរច្បាប់របស់ពួកគេលើការពន្យារពេល ប៉ុន្តែលោក Conte នៅតែរក្សាកំហឹងខ្លះៗ នៅក្នុងចិត្តអំពីការសម្រេចចិត្តនេះបែប។
លោក Conte បាននិយាយថា "ខ្ញុំដឹងយ៉ាងច្បាស់ថាស្ថានភាពមិនល្អ (នៅពេលដែលខ្ញុំមកដល់) ហើយមានតែមនុស្សឆ្កួតម្នាក់ប៉ុណ្ណោះដែលអាចស្រមៃថាជាមួយនឹងការប្រកួតពីរដែលនៅសល់ ពួកយើងនឹងប្រជែងយកកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League"៕