លោក ជួហ្គិន គ្លប់ បានជំរុញឱ្យ Liverpoolឈប់គិតពី Manchester Cityបន្ទាប់ពីខ្សែប្រយុទ្ធសាឌីអូ ម៉ាណេរក្សាក្តីសុបិនដណ្តើមពានបួនរបស់ពួកគេឱ្យនៅរស់។
គ្រាប់បាល់ទី ២២ ប្រចាំរដូវកាលរបស់ខ្សែប្រយុទ្ធរូបនេះបានជួយឱ្យហង្សក្រហមវាយបកឈ្នះវិញ ២-១ នៅទឹកដី Aston Villa ដើម្បីស្មើពិន្ទុជាមួយក្រុមមេឃខៀវ Man City នៅលើកំពូលតារាង Premier League។
ក្រុមរបស់លោកជួហ្គិន ក្លប់ ចាញ់ City តែមួយគ្រាប់បាល់ប៉ុណ្ណោះ ខណៈគូប្រជែងដណ្តើមពានរបស់ពួកគេអាចវ៉ាវិញបីពិន្ទុដាច់ម្តងទៀតនៅពេលពួកគេធ្វើដំណើរទៅកាន់ទឹកដី Wolvesនៅថ្ងៃពុធនេះ។
កីឡាករ ចូល ម៉ាធីប បានស៊ុតតាមស្មើយ៉ាងលឿន បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់កីឡាករ ឌូក្លាស ល្វីស ហើយគ្រាប់ជ័យជម្នះរបស់ម៉ាណេបានជួយឱ្យហង្សក្រហមនាំមុខលើ Astonមុននឹងបន្តទៅលេងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយ Chelsea ។
លោក្លប់បាននិយាយថា “យើងមិនខ្ជះខ្ជាយការគិតរបស់យើង ដែលសង្ឃឹមថា ពួកគេ (Man City) នឹងចាញ់នោះឡើយ”។
“ឥឡូវនេះ យើងត្រូវតែស្តារកម្លាំងឡើងវិញហើយលេងវគ្គផ្ដាច់ព្រ័ត្រ FA Cup ព្រោះបាល់ទាត់គ្មានមេត្តានោះទេ។ ស្ថានភាពសម្រាប់វគ្គផ្តាច់ព្រ័ត្រគឺធំធេងណាស់”។
“គុណភាព ចិត្តគំនិត និងចរិតលក្ខណៈរបស់ពួកគេគឺជាហេតុផលដែលយើងឈរនៅកន្លែងដែលយើងឈរសព្វថ្ងៃ។ ខ្ញុំមិនភ្ញាក់ផ្អើលទេដែលពួកគេអាចធ្វើរឿងបែបនេះ ប៉ុន្តែខ្ញុំត្រូវតែសរសើរពួកគេ”៕