ក្រុមការពារតំណែងជើងឯក Manchester City ហាក់គ្មានក្រុមណាអាចបញ្ឈប់បានឡើយនាពេលនេះ។ ពួកគេកំពុងឈរនៅលើកំពូលតារាងដោយមាន ១១ ពិន្ទុនាំមុខលើលេខ២ Liverpool ហើយពួកគេក៏កំពុងស្ថិតក្នុងទម្រង់លេងឈ្នះជាប់ៗគ្នាយូរផងដែរ។ ពួកគេតែងស៊ុតចូលទីគូប្រកួតច្រើនៗគ្រាប់ ហើយពួកគេក៏មានខ្សែការពារល្អបំផុតនៅក្នុងលីកទាំងមូលផងដែរ។
ហើយស្របពេល Chelsea ចំណាត់ថ្នាក់លេខ ៣ ត្រូវជួបក្រុមលេខ ៥ Tottenham រួមជាមួយនឹងក្រុម West Ham ចំណាត់ថ្នាក់ទី ៤ ត្រូវប៉ះក្រុម Manchester United ចំណាត់ថ្នាក់ទី ៧ នេះគឺជាឱកាសមាសសម្រាប់កូនក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា បង្កើនការនាំមុខបន្ថែមទៀត។
គូប្រកួតរបស់ពួកគេសម្រាប់ថ្ងៃសៅរ៍នេះគឺ Southampton ជាក្រុមដែលលេងឡើងចុះមិនថេរនោះទេ។ ពួកគេបានទទួលជ័យជម្នះសរុបចំនួន ៥ ដងប៉ុណ្ណោះក្នុងយុទ្ធនាការរដូវកាលនេះ ហើយអ្វីដែលសំខាន់បំផុតនោះគឺពួកគេមានកំណត់ត្រាខ្សោយខ្លាំងណាស់ពេលប៉ះ Man City ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សម្រាប់ហេតុផលនេះ យើងរំពឹង Man City បន្តឈ្នះថែមទៀត ប៉ុន្តែក្នុងលទ្ធផលតិចតួចប៉ុណ្ណោះគឺ ១-០៕