ព្រឹត្តិការណ៍​កីឡា​អាស៊ី ​(Asian Games)​​ ត្រូវ​បាន​លើក​ពេល​ ដោយសារ​ចិន​ជាប់​ប្រយុទ្ធ​នឹង​កូវី​ដ​១៩

ពួក​អ្នក​រៀបចំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការប្រកួត​កីឡា​អាស៊ី​(Asian Games)​នៅ​ក្រុង​ហាង​ចូ​វ​ត្រូវបាន​លើក​ពេល​គ្មាន​កាលកំណត់ នៅពេល​អាជ្ញាធរ​ចិន​ជាប់​ប្រ​​យុទ្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​ឡើងវិញ​។​

​ហេតុផល​សំរាប់​ការលើក​ពេលនេះ​មិន​ត្រូវ​បាន​បញ្ជាក់​ទេ តែ​ចិន​បាននិងកំពុង​តស៊ូកំចាត់​ចោល​ការផ្ទុះកូ​វីដ​១៩​ធំ​ៗបំផុត​ចាប់តាំងពី​ការលេចចេញ​ជំងឺ​នេះ​នៅ​ដើមឆ្នាំ​២០២០​។​

​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​កីឡា​ផ្លូវការ​បាន​និយាយថា «​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ច​អាស៊ីបានប្រកាសថា កីឡា​Asian Games​លើក​ទី​១៩​ដែល​ត្រូវ​ធ្វើ​នៅ​ទីក្រុង​ហាង​ចូ​វ​ចា​ប់ពី ថ្ងៃ​១០​ដល់​២៥​កញ្ញា ឆ្នាំ​២០២២ នឹង​ត្រូវ​លើក​ពេល​។​កាលបរិច្ឆេទ​ថ្មី​នៃ​ការប្រកួត​កីឡា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​»​។​

​ទីក្រុង​ហាង​ចូ​វ​(Hangzhou)​ដែល​ត្រូវ​រៀបចំ​កីឡា​នេះ​នៅ​ចម្ងាយ​តែ​២០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ធំ​បំផុត​សៀង​ហៃ ដែល​ត្រូវបាន​បិទ​ខ្ទប់​អស់​ជាច្រើន​សប្តាហ៍​ជា​ផ្នែក​នៃ​វិធីសាស្ត្រ​កំចាត់​ចោល​កូវី​ដ​១៩​នៅ​​នឹង​កន្លែង​ផ្ទុះ​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​។​

​កាលពី​ខែ​មុន​ពួក​អ្នក​រៀបចំ​បាន​និយាយ ក្រុង​ហាង​ចូ​វ ដែល​មាន​មនុស្ស​១២​លាន​នាក់​បាន​សំរេច​ការសាងសង់​កន្លែង​ប្រកួត​កីឡា​ប្រមាណ​៥៦​កន្លែង​សំរាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games)​និង​​កីឡា​ប៉ា​រ៉ា​អាស៊ី​ហ្កេម(Asian Para Games)​។​ពេលនោះ​ពួកគេ​បានបង្ហាញ​ផែនការ​រៀបចំ​ការប្រកួត​ជាមួយនឹង​វិធានការ​គ្រប់គ្រង​កូវី​ដ ដោយ​រៀន​ពី​បទ​ពិសោធន៍​ការរៀបចំ​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​ក្រុង​​ប៉េកាំ​ង​បាន​ជោគ​ជោគជ័យ កាលពី​ខែ​កុម្ភៈ ។​

​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​ក្រុង​ប៉េកាំង ត្រូវបាន​ធ្វើឡើង​ដោយ​មិន​មាន​អ្នក​ចូល​ទស្សនា​ទេហើយ​អ្នកចូលរួម រួម​មាន​កីឡាករ បុគ្គលិក អ្នកស្ម័គ្រចិត្ត​និង​អ្នកសារព័ត៌មាន​ត្រូវបាន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​យ៉ាង​តឹង​​រ៉ឹង​។​

​សូមបញ្ជាក់​ថា​ទោះជា​ភាគច្រើន​បំផុត​នៃ​ពិភពលោក​កំពុង​អនុវត្ត​វិធាន​រស់នៅ​ជាមួយកូ​វីដ​១៩ ចិន​បន្ត​អនុវត្ត​គោលនយោបាយ«​កូវី​ដ​សូន្យ​»ដោយ​ធ្វើ​ការបិទ​ខ្ទប់​យ៉ាយ​តឹងតែង ធ្វើ​ចត្តា​ឡី​ស័កនិង​ធ្វើតេស្តិ៍​​ទ្រង់ទ្រាយ​ធំ​ដើម្បី​លុបបំបាត់​ការរីក​រាលដាល​ជំងឺឆ្លង​នេះ​។​​រដ្ឋាភិបាល​បាន​អួតអាង​អំពី​យុទ្ធសាស្ត្រ​នេះ ដោយ​បង្ហាញ​ថា​ខ្លួន​យកចិត្តទុកដាក់​ជីវិត​មនុស្ស​ជាង​ការបារម្ភ​អំពី​សម្ភារៈ​-លុយកាក់​និង​អាច​បញ្ចៀសបាន​វិបត្តិ​សុខភាព​សាធារណៈ​ដូច​អ្វី​បាន​កើត​នៅ​បណ្តា​ប្រ​​ទេស​លោកខាងលិច​។​

​មេដឹកនាំ​ចិន​កំពូលៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ថា​នឹង​ប្រកាន់ខ្ជាប់​វិធីសាស្ត្រ​កូវី​ដ​សូន្យ ហើយ​ប្រឆាំង​នឹង​ការរិះគន់​គោលនយោបាយ​នេះ​ទោះជា​សាធារណ​ជន​មិន​សប្បាយចិត្ត​នៅពេល​​អនុវត្ត​ប៉ះពាល់​​ក្តី​។​កំហឹង​សាធារណជន​ទំនង​ជា​កើតមាន​នៅ​ទីក្រុង​សៀង​ហៃទីដែល​មនុស្ស​ភាគច្រើ​ក្នុងចំណោម​មនុស្ស​២៥​លាន​នាក់​ក្នុង​ក្រុង​នេះ​ត្រូវបាន​បិទ​ខ្ទប់​និង​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ចាប់​តាំង​​ពី​ខែ​មីនា ទោះជា​យ៉ាងណា​ពេលនេះ​អាជ្ញាធរ​បាន​បន្ធូរបន្ថយ​ភាគច្រើន​ដោយសារ​ការឆ្លង​ថយចុះ​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង