ព្យាករណ៍លទ្ធផលគូ Frankfurt vs West Ham (UEL)

​ក្រុម​ទាំង​ពីរ​នេះ​ប្រហែលជា​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ Europa League ក៏ពិតមែន ប៉ុន្តែ​គេ​ត្រូវតែ​និយាយ​ថា​ពួកគេ​ទាំង​ពីរ​កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​អន់​នៅ​ខណៈ​នេះ​។​

​ក្រុម​ទាំង​ពីរ​កំពុង​របូត​គ្រាប់​បាល់​ក្នុង​ចំនួន​ដ៏​ច្រើន ហើយ​សឹងតែ​ប្រែក្លាយ​រាល់​ការប្រកួត​ថ្មីៗ​របស់​ពួកគេ​ទៅ​ជា​កន្លែង​គេ​ស៊ុត​បំប៉ោង​សំណាញ់​គ្មាន​មេត្តា​។​

Frankfurt កម្រ​ឈ្នះ​ណាស់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ជាពិសេស​នៅក្នុង​ផ្ទះ​។ ទោះយ៉ាងណា ការពិត​ដែលថា​ពួកគេ​នៅ​សល់​តែ ៩០ នាទី​ពី​លទ្ធភាព​ប្រកួត​ដណ្តើម​ពានរង្វាន់​ដ៏​ធំ​មួយ​នឹង​ជំរុញ​ពួកគេ​ឱ្យ​បញ្ចេញ​នូវ​សមត្ថភាព​ដ៏​ល្អ​បំផុត​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​ញញួរ​ធំ West Ham កំពុង​ប្រយុទ្ធ​នៅលើ​សមរភូមិ​ពីរ​នាពេលនេះ​។ ពួកគេ​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​កំពូល​ទាំង​៦​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ខណៈ​ដែល​ពួកគេ​តាំងចិត្ត​ថា​ពួកគេ​ត្រូវតែ​ជាប់​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​។​

​លើសពីនេះ​ទៀត ពួកគេ​ត្រូវតែ​យកចិត្តទុកដាក់​លើ​យុទ្ធនាការ Europa របស់​ពួកគេ​ផងដែរ​។ ក្នុងករណី​ដែល​ពួកគេ​ខកខាន​មិន​អាច​ឡើង​ដល់​ចំណាត់ថ្នាក់​កំពូល​ទាំង​៦​នៃ EPL ពួកគេ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា​ពួក​គេ​លើ​កពាន Europa ។ ព្រោះ​នៅពេល​នោះ​ពួកគេ​នឹង​អាច​តំណាង​ឱ្យ​អង់គ្លេស​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​កាល​ជួបគ្នា​នៅ​ជើង​ទីមួយ គឺ Frankfurt ឈ្នះ ២-១ នៅ​ទឹកដី West Ham​។

​ខណៈ​ដែល​ក្រុម​ទាំង​ពីរ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​សំបុត្រ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ យើង​រំពឹង​មាន​ការប្រកួត​យ៉ាង​សាហាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ហើយ​ដោយ​ពិចារណា​លើ​ការការពារ​អន់​នាពេល​ថ្មីៗ​របស់​ពួកគេ គ្រាប់​បាល់​ច្បាស់​ជា​មាន​លើសពី​២​គ្រាប់​។​

​លទ្ធផល​ព្យាករណ៍ ៖ Frankfurt ឈ្នះ ២-១​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង