វិភាគ៖ Manchester Utd vs West Ham

ការប្រកួត​នេះ ​នឹង​ក្លាយជា​ការសាកល្បង​អត្តចរិត​របស់​បិសាច​ក្រហម​។ ពួកគេ​នៅ​ចាញ់​គេ​ឆ្ងាយ​ណាស់ ​ក្នុងការ​ប្រជែង​យក​តំណែង​កំពូល​ទាំង​បួន ហើយ​មាន​ព័ត៌មាន​ឥតឈប់ឈរ​អំពី​ជម្លោះ​ និង​ភាព​មិន​ចុះសម្រុង​គ្នា​នៅក្នុង​ក្រុម​។​

ឥឡូវពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​លេខ ៤ West Ham ដែល​ដាក់​គោលដៅ​ដណ្តើមយក​តំណែង CL ឱ្យខាងតែបាន​ផងដែរ​។​

​ដោយសារ​ក្រុម​ទាំងពីរ​នេះ​ប្រជែង​គ្នា​យក​លេខ​៤ ដូច្នេះ​ការប្រកួត​នេះ​នឹង​ក្លាយ​ជា​ការប្រកួត​ស្លាប់​រស់​សម្រាប់​ពួកគេ ហើយ​អ្នក​ណា​ដែល​ឈ្នះ គឺ​អាច​និយាយបាន​ថា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការធានា​កៅអី​កំពូល​ទាំង​៤​។​

​ដោយហេតុនេះ​ហើយ​យើង​រំពឹង​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ទឹកដី Old Trafford ។​

​ក្រុម​ទាំង​ពីរ​តែង​ស៊ុត​បំប៉ោង​សំណាញ់​ទី​ជាប់លាប់​មិនដែល​ខាន​នោះទេ ហើយ​សម​នឹង​ការប្រកួត​នេះ​សំខាន់​ផង​នោះ យើង​រំពឹង​មានការ​ស៊ុត​ចូល​គ្នា​ទៅវិញទៅមក​កក្រើក​កីឡដ្ឋាន​ជាមិនខាន​។​

​ប្រវត្តិ​ជួបគ្នា​

– ជួប​គ្នា​ចុងក្រោយ West Ham ឈ្នះ ១-០​។​
– មុន​ជំនួប​ខាងលើ Man U ឈ្នះ​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី​។
– គិត​ចាប់តាំងពី​ឆ្នាំ​២០១៥ បិសាច​ក្រហម​ខកខាន​ស៊ុត​បញ្ចូល​ទី​ម្តងគត់​នៅ​ទឹកដី Old Trafford ពេល​ទទួល West Ham​។​
– Man U ទទួល West Ham លើក​ចុងក្រោយ​បង្អស់​គឺ​ឈ្នះ ១-០​។​

​ការវិភាគ​

​កូនក្រុម​របស់លោក រ៉ា​ហ្វ រេ​ង​និក បាន​កត់ត្រា​ជ័យជម្នះ ១-៣ នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​នៅ​ទឹកដី​របស់ Brentford ។ ពួកគេ​ក៏​មិន​ចាញ់​ផងដែរ​ក្នុង​ការប្រកួត​ចំនួន ១២ លើក​នៃ​ការប្រកួត​សរុប ១៣ លើកចុងក្រោយ ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ឡើងទៅ​ក្នុង ៣ ប្រកួត​នៃ ៥ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ជាងនេះទៅទៀត​ពួកគេ​ខកខាន​ស៊ុត​បញ្ចូល​ទី​នៅ​ទឹកដី​ខ្លួន​ឯង​បី​ដង​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​គិត​ចាប់តាំងពី​ខែកញ្ញា​មក ហើយ​ការខកខាន​២​លើក​ក្នុងចំណោម​នោះ​គឺ​ប្រកួត​ទល់នឹង Manchester City និង Liverpool​។​

​ដោយឡែក West Ham បាន​ចាញ់ ២-៣ នៅក្នុង​ផ្ទះ​កាលពី​សប្តាហ៍​មុន​ទល់នឹង Leeds ។ ប៉ុន្តែ​មុន​នេះ​ពួកគេ​បាន​ឈ្នះ​៤​ប្រកួត​ជាប់ៗ​គ្នា ហើយ​ស៊ុត​ចូល​លើសពី​២​គ្រាប់​នៅ​៦​ប្រកួត​ចុងក្រោយ​ជាប់ៗ​គ្នា​។​

​ដោយ​ពិចារណា​លើ​ចំណុច​ទាំងអស់នេះ យើង​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​រវាង​ក្រុម​ទាំង​ពីរ​។​

​លទ្ធផល​ព្យាករណ៍ Man U ចាញ់ ១-២៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង