រាត្រីនេះ តើ Real ឬក៏ Man City ដែលអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ?

Manchester City ធ្វើដំណើរ​ទៅ​ទឹកដី Real Madrid សម្រាប់​ជើង​ទី​ពីរ​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២១/២២ ជាមួយនឹង​ការ​នាំមុខ​មួយ​គ្រាប់​ប៉ុណ្ណោះ​។ ការប្រកួត​ធ្វើឡើង​នៅ​ម៉ោង ២៖០០ រំលង​អាធ្រា​ត្រ​ម៉ោង​នៅ​កម្ពុជា​។​

​ការប្រកួត​នេះ​គឺ​មាន​តុល្យភាព​ល្អ បើ​ទោះបីជា​លោក ប៉េប ហ្គាឌី​អូ​ឡា មាន​ការខកចិត្ត​បន្តិច​ដែល​នាំមុខ​ត្រឹមតែ ១ គ្រាប់​ពី​ជើង​ទីមួយ​នៅ​កីឡដ្ឋាន Etihad ក៏ដោយ​។​

​សម្រាប់​ក្រុម​ស្តេច​ស Real Madrid នេះ​គឺជា​ទឹកដី​ដែល​ពួក​គេ​លេង​ឡើង​ស៊ាំ​អស់​ទៅហើយ ហើយ​ពួកគេ​ដឹង​ពី​អ្វី​ដែល​រំពឹង​ពី City បន្ទាប់ពី​បាន​បំបាក់ Chelsea និង PSG នៅ​ទឹកដី Estadio Santiago Bernabeu​។​

​ក្រុម​មេឃ​ខៀវ Manchester City បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ ដោយ​បាន​យក​ឈ្នះ​លើ Leeds United ក្នុង​លទ្ធផល ៤-០ កាលពី​ចុង​សប្តាហ៍ ដើម្បី​បន្ត​ឈរ​ពី​លើ​ក្រុម Liverpool ក្នុង​ការប្រកួត​ដណ្តើម​ពានរង្វាន់ Premier League ។ ទោះយ៉ាងណា ការនាំ​មុខ​លើ​ក្រុម​ហង្ស​ក្រហម​គឺមាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹងនេះ​ដែរ អ្នកគាំទ្រ Madrid កំពុង​ស្ថិត​ក្នុង​អារម្មណ៍​ជប់លៀង​នៅឡើយ បន្ទាប់ពី​យក​ឈ្នះ ៤-០ លើ​ក្រុម Espanyol ដើម្បី​លើក​ពាន La Liga ជា​លើក​ទី ៣៥ ។ ហេតុ​ដូច្នេះ​លោក កា​ឡូ អាន់​សេ​ឡូ​ទី បាន​ក្លាយជា​អ្នក​ចាត់ការ​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ជើងឯក​អឺរ៉ុប​ធំៗ​ទាំង​៥​។​

​ជំនួប​ថ្មីៗ

​ក្រុម Manchester City បាន​ទទួល​ជ័យជម្នះ ៣ លើ​ក​ជាប់ៗ​គ្នា​លើ​ក្រុម Real Madrid បន្ទាប់ពី​បាន​យកឈ្នះ​លើ​ស្តេច​ស​នៅ​ទឹកដី Etihad ក្នុង​លទ្ធផល ៤-៣ ។ មានតែ Ajax និង Bayern Munich ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ការប្រកួត​ជាប់ៗ​គ្នា​លើ​ស្តេច​ស​។​

​ការប្រកួត Champions League ៥ លើក​ក្នុងចំណោម ៧ លើកចុងក្រោយ​រវាង​ក្រុម​ទាំង​ពីរ​ឃើញ​មាន​គ្រាប់​បាល់​ចាប់ពី ៣ ឡើងទៅ ដោយ​ក្រុម​ទាំង​ពីរ​តែងតែ​ស៊ុត​បញ្ចូល​ទី​គ្នា​ជានិច្ច​។​

​នៅ​កីឡដ្ឋាន Santiago Bernabeu ក្រុម​ស្តេច​ស Real ឈ្នះ ២ និង​ចាញ់​១ ពោលគឺ Man City ឈ្នះ ២-១ ក្នុងជំនួប​ចុងក្រោយ​នៅ​ទឹកដី​អេ​ស្ប៉ាញ​ក្នុងរ​ដូវកាល ២០១៩/២០​។​

​ព្យាករណ៍​

​ក្រុម Real ថ្ងៃនេះ​គឺ​ពឹង​លើ​ខ្សែប្រ​យុទ្ធបិន​ហ្សេ​ម៉ា ដែល​រកបាន ៩ គ្រាប់​ក្នុង UCL បួន​ប្រកួត​ចុងក្រោយ​។ Man City ជា​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់ជាង Real Madrid ប៉ុន្តែ​មេឃ​ខៀវ​តែង​ជួប​ការលំបាក​ជាមួយ​ក្រុម​ពូកែ​ស៊ុត​។

Real មិន​ដែល​បោះបង់ចោល​ក្តីសង្ឃឹម​ត្បិត​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ដូចជា Chelsea និង PSG ដោយ​ព្យាយាម​រហូត​ឈ្នះ​ឡើង​មក​ដល់​វគ្គ​នេះ ហើយ​ដូច្នេះ​វា​ជា​ចំណុច​មួយ​ដែល Man City ត្រូវ​ប្រយ័ត្ន​បំផុត​។

​ប្រសិនបើ Man City បិទ​ខ្ទប់​តំបន់​ប្រយុទ្ធ​របស់ Real ដែល​មានបិន​ហ្សេ​ម៉ា និង​វីន​នី​សៀ ជេ​អា នោះ​ពួកគេ​នឹង​មាន​លទ្ធភាព​ឈ្នះ​ខ្ពស់​។

​លទ្ធផល​ព្យាករណ៍ ២-២៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង