លឹម ពិសុទ្ធ ជាសះស្បើយ ទាន់​ស៊ី​ហ្គេម​លើក​ទី​៣១

​ខ្សែបម្រើ​ប្រយុទ្ធ លឹម ពិសុទ្ធ មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​រងរបួស​បែក​ទ្រនាប់​ជង្គង់ខាងឆ្វេង ហើយ​ឈានដល់​ការវះកាត់ កាលពី​ខែកុម្ភៈ​នោះ បានជា​សះស្បើយ ទាន់​ស៊ី​ហ្គេម នៅ​វៀតណាម។​ កីឡាករ​រូបនេះ បាន​អាក់ខាន ចូលរួម​លេង​ក្នុង​ពាន AFF U-23 Championship 2022 ដែល​​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គួរ​ឲ្យ​សោកស្ដាយ។ តែ​ពេលនេះ គេ​ជាសះស្បើយ ហើយនឹង​ត្រូវ​កោះហៅ​ ​ចូល​ក្រុម U-23 កម្ពុជា ជាថ្មី​ឡើងវិញ ។​

​លោក ភា សុ​ភ័​ក្ត្រា ដែលជា​គ្រូ​ជំនួយ​ជម្រើសជាតិ បាន​និយាយថា ”ដើមឡើយ យើង​មិន​រំពឹង លឹម ពិសុទ្ធ នឹង​ជាសះស្បើយ ទាន់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ទេ ដ្បិត​របួស​របស់គេ ត្រូវបាន​ប៉ាន់​ស្មានថា សម្រាក​យូរ ”។​ “​យើង​បាន​ស្គាល់គាត់ ហើយ​យើង​បានដឹង​កម្រិត​របស់គាត់​។ អ៊ីចឹង​យើង​នៅតែ​ត្រូវការគាត់​ជា​ចំ​បាច់ ឲ្យ​តែ​ថា​ គាត់អាច​ចូល​ហាត់​វិញ​បាន​នោះ វា​ជា​រឿង​ប្រសើរ ដែល​យើង​ត្រូវការ​គាត់ ចាំបាច់​វិលត្រឡប់​មកវិញ ជាមួយនឹង​ក្រុម“​។​

​លឹម ពិសុទ្ធ ត្រូវបាន​ដឹងថា រងរបួស​ជង្គង់ តាំងពី​ឆ្នាំ​២០១៩ ក្នុងពេល​ប្រកួត​ពាន​យុវជន KMH អាយុ​ក្រោម ១៨​ឆ្នាំ គ្រា​ដែល​គេ​លេង​ឲ្យ U-18 ភ្នំពេញ​ក្រោ​ន​។ ប៉ុន្តែ​របួស​នេះ ទើបតែ​ធ្ងន់ធ្ងរ នៅ​ដើមឆ្នាំ​២០២២​នេះ ដែល​ឈានទៅដល់​ការវះកាត់ និង​ទទួលជោគជ័យ នាពេលនេះ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង