Everton នឹងធ្វើការទទួលភ្ញៀវ Chelsea ដែលនេះជាកាប្រកួតដ៏សំខាន់នៅ Premier League។ ក្រុមម្ចាស់ផ្ទះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨មាន២៩ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ៣មាន៦៦ពិន្ទុ។ Everton នឹងត្រូវលេងការប្រកួតដ៏សំខាន់បំផុតរបស់ពួកគេ ខណៈដែលពួកគេស្ថិតនៅក្នុងតំបន់កាត់ចោល។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការប្រកួតមួយក្នុងដៃពីលើក្រុមលេខរៀងទី១៧ Burnley ខណៈពេលដែលការឈ្នះក្នុងការប្រកួតនេះ អាចធ្វើឱ្យពួកគេលោតរំលង Burnley នឹងអាចចេញផុតពីតំបន់កាត់ចោល។ Everton ឈ្នះបានតែ១ប្រកួតគត់ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ ក្នុងការប្រកួតផ្សេងៗសរុបទាំងអស់ ប៉ុន្តែពួកគេមិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួតលីកក្នុងដី៣លើកចុងក្រោយរបស់ពួកគេ គឺឈ្នះ២ និងស្មើ១។ ពួកគេធ្លាប់ឈ្នះការប្រកួតក្នុងដី៣លើកចុងក្រោយរបស់ពួកគេ ទល់នឹង Chelsea ការឈ្នះ៤ប្រកួតក្នុងដីជាប់ៗគ្នាលើកចុងក្រោយគឺចន្លោះឆ្នាំ១៩៧៩ និង ១៩៧៣ ។
Chelsea បានត្រឹមស្មើ ១-១ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅក្រៅដីជាមួយ Manchester United ប៉ុន្តែត្រូវបានខកចិត្ត ដែលមិនបានទទួលជ័យជម្នះត្រឡប់មកវិញ បន្ទាប់ពីពួកគេជាអ្នករកបានគ្រាប់បាល់បើកឆាក។ ពួកគេមាន៦ពិន្ទុដាច់ពីក្រុមលេខ៤ Arsenal ហើយកៅអី Champions League របស់ពួកគេហាក់ដូចជាមានសុវត្ថិភាព ជាមួយនឹងមានការប្រកួតចំនួន៥ទៀតដែលនៅសល់។ ពួកគេបានរក្សាកំណត់ត្រាមិនឱ្យ Everton ស៊ុតបញ្ចូលទីបាន ក្នុងការប្រកួត៧លើក ក្នុងចំណោមការប្រកួតលីកចំនួន១១លើកចុងក្រោយ។
ចំណុចសំខាន់រវាង Everton - Chelsea
- ក្នុងការប្រកួត៣ក្នុងចំណោមការប្រកួតទាំងបួនចុងក្រោយរបស់ Everton មានគ្រាប់បាល់តិចជាង ២.៥។
- ក្នុងការប្រកួតក្នុងដី៦ប្រកួតចុងក្រោយរបស់ពួកគេ មានគ្រាប់បាល់តិចជាង ២.៥។
- មានតែ១ប្រកួតគត់ក្នុងការប្រកួតក្នុងដី៧លើកចុងក្រោយរបស់ Everton ដែលក្រុមទាំងពីរបានស៊ុតបញ្ចូលទីគ្នា។
- ៣ប្រកួតក្នុងចំណោមការប្រកួត៤លើកចុងក្រោយរបស់ Chelsea មានគ្រាប់បាល់ក្រោម ២.៥។
- ក្រុមទាំង២បានឈ្នះការប្រកួតក្រៅដីចំនួន៩លើកចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតផ្សេងៗទាំងអស់។
សំរាប់ការទស្សន៍ទាយរវាង Everton - Chelsea
Everton នឹងរំពឹងថា ការប្រកួតនេះជាប្រផ្នូលដ៏ល្អ ព្រោះលើកចុងក្រោយដែលពួកគេបានចាប់ផ្តើមការប្រកួតក្នុងតំបន់កាត់ចោលគឺនៅឆ្នាំ២០១៩ ហើយនៅថ្ងៃនោះ ពួកគេបានយកឈ្នះ Chelsea ៣-១ ។ Everton ត្រូវការបំប្លែងឱកាសស៊ុតបញ្ចូលទីរបស់ពួកគេ ប្រសិនបើពួកគេចង់ធ្វើឱ្យឈ្នះបីប្រកួតពីការប្រកួតក្នុងដីចំនួន៤លើក។ យើងនៅពីក្រោយការគាំទ្រ Everton ដើម្បីឈ្នះ ឬស្មើការប្រកួតនេះ៕