ព្យាករណ៍គូ​ West Ham vs Arsenal

ក្តីសង្ឃឹមដ៏ធំរបស់ West Ham គឺការប្រកួតក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ​កំពុងតែបាត់បង់បណ្តើរៗទៅហើយ​ តាមរយៈទីតាំងឈរក្នុងលីគរបស់ពួកគេ។​ ពួកគេឈរក្នុងចំណាត់ថ្នាក់លេខ៧ ក្នុង Premier League និងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលភ្ញៀវក្រុមឈរលេខ4 Arsenal ។​ ជ័យជម្នះមួយនេះ អាច​នឹង​នាំ​ឱ្យ​ពួក​គេ​តាមពីក្រោយ​ក្រុមកាំភ្លើង​ធំ ​តែ៥ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​បាន​លេង​មួយ​ប្រកួត​មុនរួចទៅហើយ​​។​ West Ham នៅតែមានឱកាសក្នុងការឈ្នះពាន Europa League ប៉ុន្តែបានប្រកួតចាញ់ក្នុងជើងទី១ ក្នុងដីខ្លួនឯងទល់នឹង Frankfurt ដោយលទ្ធផល ២-១។​ ពួកគេបានយកជ័យជម្នះការប្រកួតលីកក្នុងដីចំនួន៩ប្រកួតក្នុងរដូវកាលនេះ ដោយចាញ់តែ៤ប្រកួតប៉ុណ្ណោះ។ វា​ជា​ទម្រង់​លេង​ក្រៅ​ដី​ដែល​កំពុង​បំផ្លាញ​ក្តី​សង្ឃឹម​របស់​ពួក​គេ ​ក្នុង​ការបញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូល​ទាំង​៤ ​ជាមួយ​នឹង​ការ​ចាញ់​ទាំង៤ ប្រកួត​ចុង​ក្រោយ​។ ទោះបីជាយ៉ាងនេះក៏ដោយ​ពួកគេមិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួត Premier League 6ប្រកួតចុងក្រោយរបស់ពួកគេ។

Arsenal នៅចុងសប្តាហ៍នេះ ឈរក្នុងចំណាត់ថ្នាក់លេខ៤ ប៉ុន្តែអាចធ្លាក់ទៅលេខ៥ នៅពេលការប្រកួតនេះ ចាប់ផ្តើម​ ប្រសិនបើ Tottenham យកឈ្នះ Leicester ក្នុងដីមុនថ្ងៃអាទិត្យ។​ នោះនឹងធ្វើឱ្យ Spur មានពិន្ទុនាំមុខក្រុមកាំភ្លើងធំ ប៉ុន្តែជាមួយនឹងការសល់ការប្រកួតមួយនេះនៅក្នុងដៃ។​ សំរាប់ការឈ្នះមួយនេះលើ West Ham នឹងក្លាយជាជ័យជម្នះលើកទី២០ របស់​ Arsenal ក្នុង Premier League រដូវកាលនេះ ប៉ុន្តែពួកគេបានប្រកួតចាញ់១១បាត់ទៅហើយ។​ ការ​ប្រកួត​ក្រៅ​ដី​ចំនួន៦​ប្រកួត​ចុង​ក្រោយ​ត្រូវ​បាន​ទទួល​ជ័យ​ជម្នះ ​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​ពីរ ​ក្នុង​ចំណោម​១០ប្រកួត​ចុង​ក្រោយ​ដែល​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី។​ 

ចំណុចសំខាន់រវាង West Ham - Arsenal
- ក្រុមទាំងពីរបានស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន៤លើក ​ក្នុងចំណោមការប្រកួតក្នុងដីរបស់ West Ham ចំនួន៥ប្រកួតចុងក្រោយ។
- ការប្រកួត៥ក្នុង​ចំណោម៧ប្រកួតចុងក្រោយរវាងក្រុមទាំងពីរនេះ ឃើញថា ក្រុមទាំងពីរមានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។
- ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត៣ ​ក្នុង​ចំណោម​ការ​ប្រកួត៤ របស់​ក្រុម Arsenal លើក​ចុង​ក្រោយ។

សំរាប់ការទស្សន៍ទាយរវាង West Ham - Arsenal
West Ham ត្រូវការលោតឡើងជាថ្មីវិញ បន្ទាប់ពីការចាញ់ Eintracht Frankfurt កាលពីថ្ងៃព្រហស្បតិ៍។​ ពួកគេមានការប្រកួត Premier League ចំនួន៤ប្រកួតដែលត្រូវលេង ប៉ុន្តែមាន៨ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal ហើយនៅសល់មួយប្រកួតក្នុងដៃបន្ថែមទៀត។​ ក្តីសង្ឃឹមចម្បងរបស់ពួកគេ គឺចង់ទទួលបានលទ្ធផលល្អមួយ ក្នុងប្រទេសអាឡឺម៉ង់ និងធានាថា ពួកគេលេងក្នុងក្របខណ្ឌបាល់ទាត់អឺរ៉ុបណាមួយ នៅរដូវកាលក្រោយ។​ Arsenal នៅតែមានឱកាសល្អក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤។ Manchester United ​បានបញ្ចប់​ត្រឹម​តែស្មើកាលពីថ្ងៃ​ព្រហស្បតិ៍​ប៉ុណ្ណោះ ដូច្នេះ​វា​ហាក់​ដូច​ជា​នៅមាន​តែ Spur ប៉ុណ្ណោះ​ ដែល​អាច​បញ្ឈប់​ពួក​គេក្នុងការ​វិលត្រឡប់​ទៅ​កាន់ការប្រកួត​ពាន​រង្វាន់ Champions League​។ ក្រុមទាំង២ប្រាកដជាអាចរកគ្រាប់បាល់បានក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង