Liverpool សង្ឃឹមខ្ពស់បាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ Newcastle

Liverpool ដែល​ប្រជែង​កើប​ពាន​បួន​ក្នុង​មួយ​រដូវ​កាល កំពុង​បន្ត​ទម្រង់​លេង​ល្អ​គ្មាន​អ្នក​អាច​បញ្ឈប់​បាន​ដើម្បី​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ។ គិត​ត្រឹម​ពេលនេះ​មាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ដែល​ខ័ណ្ឌ​ចែក​រវាង​ក្រុមយក្ស​ទាំងពីរ ហើយ​ក្រុម​ទាំងពីរ​ក៏​ទំនង​ស្ថិត​លើ​មា​គា​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ផងដែរ​។​

​យ៉ាងណាក៏ដោយ ហង្ស​ក្រហម​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រូវ​បន្ត​ឈ្នះ​រហូត​នោះ​ឡើយ​។ ដោយ​សល់​តែ​៥​ប្រកួត​នឹង​ចប់​រដូវ​កាល ពួកគេ​ត្រូវតែ​បង្ហាញ​ទម្រង់​លេង​ដ៏​ខ្លាំង​បំផុត​ដើម្បី​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Newcastle ឱ្យខាងតែបាន​។​

​ក្រុម​សារិកា​ព្រៃ Newcastle បាន​កែលម្អ​ទម្រង់​លេង​របស់​ពួកគេ​យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។ ពួកគេ​ទំនង​នឹង​កាន់តែ​ល្អ​នៅ​រដូវ​កាល​ក្រោយ ហើយ​ការ​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប ៦ សម័យ​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ក្លាយជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ម្ចាស់​មហាសេដ្ឋី​ថ្មី​របស់​ពួកគេ​។​

​ដោយហេតុ​នេះ​គេ​រំពឹង​មាន​ការប្រកួត​ដ៏​សាហាវ​រវាង​ក្រុម​ទាំង​ពីរ​នៅ​កីឡដ្ឋាន Saint James ចុង​សប្តាហ៍​នេះ​។​

​ការរំពឹង​ទុក​គឺថា​គ្រាប់​បាល់​នឹង​មាន​ច្រើន​។ ប៉ុន្តែ​សូម​ចំណាំ​ដែរ​ថា ប្រៀប​ឈ្នះ​គឺ​នៅ​ខាង​ហង្ស​ក្រហម​។ ពួក​គេ​លេង​ល្អ​ពេក​ហើយ​នៅ​រដូវ​កាល​នេះ​។​

​លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ២-១​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង