PSG អាចនឹងយក Ronaldo ជំនួសកន្លែង Mbappe

ក្លឹប Paris Saint Germain កំពុងតែគ្រោងក្នុងការនាំយកតារាឆ្នើម Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United ទៅកាន់ទឹកដីប្រទេសបារាំង ដើម្បីជំនួសកន្លែង Kylian Mbappe ដែលរំពឹងថានឹងចាកចេញ។

កាលពីរដូវក្តៅឆ្នាំមុន PSG មានការចាប់អារម្មណ៍ ក្នុងការនាំយកប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅពេលដែល Mbappe ហាក់ដូចជាចង់ចាកចេញ ដើម្បីចូលរួមជាមួយ Real Madrid ។

ការផ្លាស់ប្តូរនេះអាចនឹងកើតឡើងបន្ទាប់ពីកិច្ចសន្យារបស់ Mbappe នឹងបញ្ចប់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ហើយ Ronaldo កំពុងតែមានការប្រះឆាជាមួយនឹងគ្រូបង្វឹកបណ្តោះអាសន្នរបស់ United លោក Ralf Rangnick។

PSG នឹងក្លាយជាគោលដៅល្អបំផុតរបស់ Ronaldo ប្រសិនបើគាត់ចង់ចាកចេញពី Old Trafford ដែលការវិលត្រលប់ទៅក្លឹបចាស់របស់គាត់នេះមានរយៈពេលតិចជាង ១២ខែប៉ុណ្ណោះ។

ប្រសិនបើ Ronaldo ចូលរួមជាមួយ PSG  គាត់នឹងចាប់ដៃគូជាមួយ Lionel Messi ជាលើកដំបូង ដែលការលេងរួមគ្នានៃតារាឆ្នើមទាំងពីរនេះ នឹងធ្វើឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ជាក់ជាមិនខាន៕ ប្រភព៖ Marca

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង