Man U ស្វាគមន៍ Chelsea ក្នុង EPL

នៅ​រាត្រី​នេះ ​ក្រៅពី​ការប្រកួត UEFA Europa League និង UEFA Conference League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ ក៏​នៅ​មាន​មួយគូ​ធំ​នៅ EPL ទាត់​បង្គ្រប់​ជុំ​ផងដែរ គឺ​រវាង​បិសាច​ក្រហម Man U និង តោ​ខៀវ Chelsea ។​

​សម្រាប់ UEL និង UECL នឹង​ពុំ​មាន​ការសរសេរ​វិភា​គ​ទេ គឺមាន​តែ​តារាង​ទស្សន៍ទាយ​លទ្ធផល ប៉ុន្តែ​យើង​នឹង​វិភាគ​គូ​ធំ​នៅ EPL​។

– Man U vs Chelsea

​បិសាច​ក្រហម​កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​ក្នុង​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ ពួកគេ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង​នៅពេលនេះ ហើយ​វា​ពិតជា​រឿង​ចម្លែក​បើ​ពួកគេ​អាច​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។​

​ពួកគេ​បាន​លេង​លើសគេ​មួយ​ប្រកួត ហើយ​ឥឡូវនេះ​ពួកគេ​ត្រូវការ​លើស​ចំនួន ៦ ពិន្ទុ​តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម​លេខ ៤ Arsenal ។​

​លើសពីនេះទៅទៀត ពួកគេ​ក៏​បាន​ចាញ់​ការប្រកួត​ទាំង​ទៅ​ទាំង​មកទល់នឹង​ក្រុម​យក្សៗ​អង់គ្លេស​មួយចំនួន​ផងដែរ​។ ហើយ​រឹតតែ​សម្ពាធ​ជាងនេះទៀត​នោះ​គឺ​ពួកគេ​ឥឡូវ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប Chelsea​។​

​ក្រុម​តោ​ខៀវ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៣ ក្នុង​តារាង​នាពេល​បច្ចុប្បន្ន ហើយ​ពួកគេ​ប្តេជ្ញា​រក្សា​ការ​នាំមុខ​ចំនួន ៥ ពិន្ទុ​លើ​ក្រុម​កាំភ្លើង​ធំ​ដែល​ឈរ​នៅ​លេខ ៤ ។​

​ពួកគេ​ក៏​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​ក្នុង​ពេលនេះ​ផងដែរ ហើយ​ជាពិសេស​លេង​ល្អ​នៅ​ក្រៅ​ផ្ទះ ដោយ​ឈ្នះ​យ៉ាង​សកម្ម​បំផុត​។ សូម​ចំណាំ​ថា ពួកគេ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​ក្នុង​ការប្រកួត​ក្រៅ​ទឹក​ដី​ផង​ដែរ​។​

​ប្រវត្តិ​ត្រួសៗ ៖
– ជួប​គ្នា​ជើង​ទី​មួយ​ដើមរដូវ​កាល ១-១​។​
– វា​មាន​រយៈពេល​២​ឆ្នាំ​ហើយ​ដែល​តោ​ខៀវ​មិនដែល​ចាញ់​បិសាច​ក្រហម​។
– ៣​លើក​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​ទឹកដី Man U គឺ​មាន​គ្រាប់​បាល់​លើសពី​៣​គ្រាប់​។​

​កូនក្រុម​របស់លោក រ៉ា​ហ្វ រែង​នី​ក បាន​ចាញ់​នៅ​ទឹកដី Arsenal ៣-១ កាលពី​សប្តាហ៍​មុន ហើយ​នៅ​បី​ខែ​ចុងក្រោយ​នេះ ពួកគេ​ឈ្នះ​តែ ៣ ដង​ប៉ុណ្ណោះ​ក្នុងផ្ទះ​ខ្លួនឯង​។

​ចំណែក Chelsea ឈ្នះ ១-០ លើ West Ham នៅផ្ទះ​ខ្លួនឯង​កាល​ពី​អាទិត្យ​មុន ហើយ​មុន​នោះ​៥​ប្រកួត​ក្នុង​ទឹកដី ពួកគេ​បាន​ឈ្នះ​ទាំងអស់ និង​ស៊ុត​ចូល ១៤ គ្រាប់​។ អ្វី​ដែល​សំខាន់ Chelsea បានឈ្នះ ៩ លើ​ក​ជាប់ៗ​គ្នា​នៅ​ក្រៅ​ទឹក​ដី​ផង​ដែរ​។

​យោង​លើ​ចំណុច​ខាងលើ និង​ប្រវត្តិ​ថ្មីៗ​នេះ Chelsea រំពឹង​ឈ្នះ​យ៉ាងតិច​ក៏ ២-១ ដែរ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង