Liverpool អាច​បំបែក​រនាំង​ការពារ​ដ៏​រឹងមាំ​របស់ Villarreal បាន​ឬ​អត់​យប់​នេះ​?

Liverpool នៅតែ​បន្ត​ប្រឹង​កើប​ពាន​ឱ្យបាន​បួន​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រដូវ​កាល​នេះ ហើយ​លើសពីនេះ​ទៀត​គឺ​ពាន​អឺរ៉ុប​លើក​ទី​ប្រាំពីរ​របស់ខ្លួន​។ ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​រឿងនេះ​បាន ពួកគេ​អាច​ឡើង​ដល់​កម្រិត​ស្មើ​ជាមួយ AC Milan ហើយ​មាន​តែ Real Madrid ប៉ុណ្ណោះ​ដែល​នាំមុខ​ពួកគេ​ជាមួយនឹង​ពាន UCL ចំនួន ១៣ ។​

​ពួកគេ​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​ក៏​កំពុង​ស៊ុត​ទម្លុះ​សំណាញ់​ទី​ក្នុង​អត្រា​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​។ ពួក​គេ​លេង​ល្អ​ខ្លាំងណាស់​នៅក្នុង​ផ្ទះ​ទី​ដែល​ពួកគេ​បាន​បង្ក​ការគំរាមកំហែង​
​ដល់​ក្រុម​ភ្ញៀវ​ទាំងអស់​។​

​ពួកគេ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​យកឈ្នះ​ដាច់​គ្រាប់​នៅ​ទឹកដី​ខ្លួន​ឯង​នៅ​ជើង​ទីមួយ​នេះ ព្រោះ​ពួកគេ​ដឹង​ពី​គ្រោះថ្នាក់ ដែល​ក្រុម​នាវាមុជទឹក​លឿង Villarreal​បង្ក​ដល់​ពួកគេ​
​នៅ​ជើង​ទី​ពីរ​។​

​ដោយ​ទម្លាក់ Juventus និង Bayern Munich កូនក្រុម​របស់លោក យូ​ណៃ អេ​មីរី កំពុង​សម្ញែង​អនុភាព​នៅលើ​ឆាក​អឺរ៉ុប​។ ហើយ​ប្រសិនបើ​ពួកគេ​អាច​លើ​កពាន Champions League ត្រឹមតែ​មួយ​ឆ្នាំ​បន្ទាប់ពី​ឈ្នះ Europa នោះ​វា​នឹង​ក្លាយទៅជា​ប្រវត្តិសាស្ត្រ​ថ្មីចែស​សម្រាប់​ពួកគេ​។​

​ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ គេ​រំពឹង​មាន​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​កីឡដ្ឋាន Anfield ។​

​ទោះយ៉ាងណា ប្រៀប​ឈ្នះ​គឺ​បាន​ទៅខាង​កូនក្រុម​របស់លោក ជួ​ហ្គិន ក្លប់ ដែល​លេង​ល្អ​ដូច​ផ្កា​នៅក្នុង​ទឹកដី​ខ្លួនឯង​និង​តែង​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​គ្រាប់​។​

​ប្រវត្តិ​ត្រួសៗ​

– ការជួប​គ្នា​ចុងក្រោយ​បាន​បញ្ចប់​ក្នុង​លទ្ធផល ៣-០ សម្រាប់​ក្រុម​របស់​លោក​ក្លប់​។​
– ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ Europa League ២០១៥-១៦ ហើយ​បន្ទាប់មក​ហង្ស​ក្រហម​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
– ហង្ស​ក្រហម​បាន​ស៊ុត​បញ្ចូល​ទី​លើសពី​ពីរ​គ្រាប់​ទល់នឹង​ក្រុម​ពីរ​ផ្សេង​ទៀត​របស់អេ​ស្ប៉ាញ​។​
– ស្របពេល​ជាមួយគ្នានេះ​ដែរ Villarreal បាន​ចាញ់​៣​លើកចុងក្រោយ​ទល់នឹង​ក្រុម​អង់គ្លេស​ផ្សេងទៀត​។​

Liverpool កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ឈ្នះ​បី​ប្រកួត​ជាប់ៗ​គ្នា ហើយ​ពួកគេ​ស៊ុត​ចូល​សរុប​ចំនួន ៩ ក្នុង​ដំណើរការ​នេះ​។ ពួកគេ​ក៏​បាន​ឈ្នះ ២០ លើក​ក្នុងចំណោម ២៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ដែរ ហើយ​ពួកគេ​បាន​ចាញ់​ត្រឹម​តែ​ម្តង​គត់​ក្នុង​ទឹកដី​ខ្លួន​ឯង​ក្នុង​រយៈពេល ៨ ខែ​កន្លងមកនេះ​។​

​ចំណែក Villarreal មិន​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ចំនួន ៥ លើក​ក្នុងចំណោម​ការប្រកួត​ចំនួន ១០ ចុងក្រោយ​របស់​ពួកគេ ហើយ​ពួកគេ​បាន​ទទួល​ជ័យជម្នះ​សរុប​ត្រឹមតែ ៤ ដង​ប៉ុណ្ណោះ​នៅ​ក្រៅ​ទឹកដី​ក្នុង​ឆ្នាំ ២០២២ នេះ​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺ Villarreal មាន​កំណត់ត្រា​អន់​ជាមួយ Liverpool​។​

​សម្រាប់​ហេតុផល យើង​រំពឹង​ហង្ស​ក្រហម​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ពុធ​នេះ​។ លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ៤-០៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង