គេរំពឹងមានការប៉ះគ្នាដ៏តឹងតែងបំផុតនៅពេលដែលមេឃខៀវ Manchester City និងស្តេចស Real Madrid ជួបគ្នាក្នុងជើងទីមួយនៃ Champions League ២០២១/២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Etihad នៅថ្ងៃអង្គារនេះ។
– Manchester City មានបំណងបង្ហាញខ្លួនជាលើកទីពីរជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។
– Real Madrid បានទទួលជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនបីលើកជាប់ៗគ្នា មុនពេល Chelsea បំបែកកំណត់ត្រានេះកាលពីរដូវកាលមុន។
– ការីម បិនហ្សេម៉ា ដែលរកបាន ១២ គ្រាប់ត្រូវការមួយគ្រាប់ទៀតដើម្បីតាមស្មើគ្រាប់បាល់របស់ រ៉ូបឺត ឡេវ៉ាន់ដូវស្គី ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួត UCL នៅរដូវកាលនេះ។
City បច្ចុប្បន្នកំពុងស្ថិតនៅចំកណ្តាលនៃការដណ្តើមពានរង្វាន់ EPL ដ៏តឹងតែងបំផុតក្នុងប្រវត្តិសាស្ត្រ។ ដោយសល់តែ ៥ ប្រកួតទៀតនឹងចប់រដូវកាល ពួកគេត្រូវប្រជែងពានជាមួយគូប្រជែង Liverpool ហើយឥឡូវនេះវាបានប្រែក្លាយទៅជារឿងមោទនភាពសម្រាប់ក្រុមទាំងពីរ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រុមទាំងពីរបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដូចគ្នាផងដែរ។ ទោះយ៉ាងណាគេក៏ត្រូវនិយាយដែរថា មេឃខៀវចាប់គូប៉ះក្រុមពិបាកជាង Liverpool ។
មេឃខៀវត្រូវប៉ះក្រុមស្តេចស ដែលត្រូវការ១ពិន្ទុទៀតនឹងលើកពាន La Liga។
លើសពីនេះទៅទៀត ពួកគេក៏មានទម្រង់លេងដ៏អស្ចារ្យផងដែរ ហើយខ្សែប្រយុទ្ធ ការីម បិនហ្សេម៉ា បច្ចុប្បន្នគឺជាបេក្ខជននាំមុខគេក្នុងការលើកពាន Ballon d’Or នៅឆ្នាំនេះ។
ដូច្នេះវាលើសពីគ្រប់គ្រាន់ក្នុងការនិយាយថានឹងមានការប្រកួតដ៏សាហាវនៅថ្ងៃអង្គារនេះរវាងក្រុមទាំងពីរ។ ជាងនេះទៅទៀត នេះគឺជាការប្រកួតសងសឹកសម្រាប់ក្រុមអេស្ប៉ាញ ខណៈពួកគេត្រូវបានទម្លាក់ក្នុងវគ្គ១/៤ដោយក្រុមមេឃខៀវនៅក្នុង UCL កាលពីពីរឆ្នាំមុន។
ដូច្នេះគេរំពឹងមានគ្រាប់បាល់នៅសំណាញ់ទីទាំងសងខាង។ ប៉ុន្តែទោះយ៉ាងណា កូនក្រុមដែលបង្វឹកដោយលោក ប៉េប ហ្គាឌីអូឡា មានប្រៀបជាង។ ពួកគេលេងនៅផ្ទះខ្លួនឯង ហើយពួកគេបានស្ថិតក្នុងទម្រង់ដ៏អស្ចារ្យនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
– ជួបគ្នាចុងក្រោយបំផុតគឺកូនក្រុមលោកប៉េបឈ្នះ ២-១។
– City ឈ្នះ៣ដងជាប់ៗគ្នាក្នុង EPL ហើយស៊ុតចូលសរុប ៨ គ្រាប់។
– Real Madrid ឈ្នះ Man City លើកចុងក្រោយបំផុតគឺកាលពី ៦ ឆ្នាំមុន។
– City ស៊ុតចូល ៨០ គ្រាប់ក្នុង ៣៣ ប្រកួតនៅ EPL។
– City ចាញ់៣ដងគត់ក្នុង EPL រហូតមកទល់ពេលនេះ។
– Real ក៏ចាញ់តែ ៣ ដងដែរក្នុង LaLiga រដូវកាលនេះ។
– ក្រុមទាំងពីរស៊ុតចូលច្រើនជាងគេបំផុតដូចគ្នានៅលីករៀងៗខ្លួន។
City ឈ្នះ ១-០ សរុបទាំង២ជើងលើ Atl. Madrid នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ UCL ។ City ចាញ់ម្តងគត់ក្នុងទឹកដីគិតតាំងពីខែតុលា ហើយ១០ប្រកួតចុងក្រោយក្នុងផ្ទះគឺឈ្នះទាំងអស់។
Real បានទម្លាក់ម្ចាស់ជើងឯកឆ្នាំចាស់ Chelsea នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ពួកគេក៏លេងល្អខ្លាំងនៅ LaLiga ផងដែរ ហើយអ្វីដែលសំខាន់គឺបិនហ្សេម៉ាកំពុងឡើងជើង ស៊ុតចូលសឹងរាល់ប្រកួត។
Real ឈ្នះក្រៅទឹកដី ៦ លើកជាប់ៗគ្នាចុងក្រោយនេះ តែទោះយ៉ាងណា City មានប្រៀបក្នុងនាមម្ចាស់ផ្ទះ។
លទ្ធផលព្យាករណ៍ Man City ឈ្នះ ២-១៕