កីឡាករអន្តរជាតិបារាំង Paul Pogba បានបង្ហើបប្រាប់ក្លឹប Manchester United ថា រូបគាត់សង្ឃឹមថានឹងបញ្ចប់កុងត្រារបស់គាត់ជាមួយនឹងក្លឹប នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបន្ទាប់មក រូបគាត់នឹងចូលរួមជាមួយអធិរាជស Real Madrid។
កិច្ចសន្យារបស់ Pogba នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ ហើយគាត់បានពិភាក្សាជាមួយអ្នកគ្រប់គ្រងអំពីអនាគតរបស់គាត់ប្រាំមួយឆ្នាំ បន្ទាប់ពីគាត់បានចុះហត្ថលេខាពីសេះបង្កង់ Juventus ។
កាសែត Daily Star បានចុះផ្សាយអំពីកិច្ចពិភាក្សានេះ ដោយរៀបរាប់ថា បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យ Pogba ចាកចេញដោយគ្មានតម្លៃផ្ទេរនៅរដូវក្តៅនេះ ហើយនឹងមិនផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីឡើយ។
គ្រូបង្វឹក Ralf Rangnic មានប្រសាសថា"កិច្ចសន្យារបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការទូទៅក៏នឹងផុតកំណត់នៅរដូវក្តៅផងដែរ"។ "សម្រាប់ពួកយើង យើងមានគោលដៅដូចគ្នា យើងមានមហិច្ឆតាដូចគ្នា គឺដើម្បីទទួលបានជោគជ័យដូចដែលយើងរំពឹងទុកនៅពេល ៣ ឬ ៤ ខែខាងមុខ"។
Pogba មានទំនាក់ទំនងជាមួយនឹងក្លឹប Real Madrid អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអតីតគ្រូបង្វឹកលោក Zinedine Zidane ជាអ្នកស្ញើចសរសើរយ៉ាងខ្លាំងលើការលេងដ៏ល្អរបស់គាត់៕ ប្រភព៖ Marca