Liverpool ស្ថិតក្នុងឱកាសដ៏ខ្ពស់ ក្នុងការប្រកួតដណ្តើមយកពាន ដោយឈរនៅលេខរៀងទី២ ក្នុងតារាងលីកដែលមាន៧៦ពិន្ទុ ខណៈដែល Everton កំពុងព្យាយាមគេចពីតំបន់កាត់ចោល ដោយឈរនៅលេខ១៧ មាន ២៩ពិន្ទុ។ Liverpool ដែលទើបតែទទួលបានជ័យជម្នះយ៉ាងធំមួយ ដោយបានយកឈ្នះលើក្រុម Manchester United ៤-០ ដែលបានធ្វើឲ្យពួកគេឡើងឈរលើកំពូលតារាងលីគមួយរយៈពេលខ្លី។ Liverpool មានទំរង់ប្រយុទ្ធដ៏ល្អបំផុតក្នុងលីក ហើយដែលបានបង្ហាញជាក់ស្តែងក្នុងការប្រកួតថ្មីៗរបស់ពួកគេ។
Everton មាន៤ពិន្ទុក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ហើយនោះបានបញ្ជាក់ពីការរីកចម្រើនយ៉ាងខ្លាំង។ ពួកគេទើបតែបានប្រកួតស្មើ ១-១ ជាមួយ Leicester City ដោយបានវាយបកតាមពីក្រោយការស៊ុតបាល់បញ្ចូលទី1គ្រាប់មុន។ Everton ប្រកួតឈ្នះតែ១ប្រកួតគត់ក្នុងការប្រកួត៥លើកចុងក្រោយ ពួកគេបានយកឈ្នះ Manchester United ១-០។ លទ្ធផលក្នុងការប្រកួតទាំងពីរនេះ បានបញ្ជាក់ឱ្យឃើញថា Everton រក្សាបាន១ពិន្ទុពីតំបន់កាត់ចោល ហើយនៅសល់១ប្រកួតក្នុងដៃ ដែលជាគុណសម្បត្តិមួយពីមុខក្រុមកំពុងតាមពីក្រោយ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរនៅពេលដែលពួកគេបង្ហាញខ្លួននៅ Anfield ។
ចំណុចសំខាន់រវាង Liverpool - Everton
- Liverpool មិនស្គាល់ការចាញ់ទាល់តែសោះក្នុងការប្រកួតលីកចំនួន១៣ប្រកួត ។
- Liverpool គ្មានការស៊ុតបញ្ចូលទីពីគូប្រកួតចំនួន៨ប្រកួត ក្នុងការប្រកួត១០លើក។
- Liverpool ប្រកួតឈ្នះជាប់ៗគ្នាក្នុងការប្រកួតលីកចំនួន១១ប្រកួតក្នុងដី។
- Everton ប្រកួតចាញ់ចំនួន៦ប្រកួតក្នុងការប្រកួតលីកចំនួន១០លើកចុងក្រោយរបស់ពួកគេ។
- Everton មិនបានប្រកួតឈ្នះក្នុងការប្រកួតក្រៅដី១៣លើកចុងក្រោយរបស់ពួកគេ។
ការសន្និដ្ឋាន Liverpool - Everton
Liverpool ច្បាស់ណាស់ជាក្រុមដែលជាជំរើសពេញចិត្ត ហើយពួកគេបានធ្វើយ៉ាងល្អសម្រាប់ការប្រកួតក្នុងដី។ ខណៈពេលដែល Everton ត្រូវការបីពិន្ទុសម្រាប់ឱកាសរស់រានមានជីវិតរបស់ពួកគេ វាមើលទៅហាក់ដូចជាមិនងាយស្រួលសម្រាប់ពួកគេក្នុងការក្រកួតប្រជែងជាមួយនឹង Liverpool នៅកីឡដ្ឋាន Anfield នោះទេ។ ក្រុមហង្សក្រហមបានទទួលជ័យជម្នះ១១ប្រកួតជាប់ៗគ្នាក្នុងលីក ដែលពួកគេធ្វើឱ្យមានភាពរំភើបភ្ញាក់ផ្អើលទាំងទំរង់ប្រយុទ្ធ និងការពារ។ នៅក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេ យើងគិតថា Liverpool នឹងទទួលជ័យជំនះទាំងពីរតង់៕